ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយប្រហារប៉ូលិសអ៊ីរ៉ាក់នៅភាគខាងត្បូងខេត្តកឺកុក

0

កាលពីថ្ងៃអាទិត្យនេះ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារប្រឆាំងនឹងកងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ដែលស្ថិតនៅភាគខាងត្បូងខេត្តមានជម្លោះកឺកុក។

យោងតាមសារព័ត៌មាន BasNews បានប្រាប់ឱ្យដឹងថាអ្នកលបបាញ់របស់ក្រុមរដ្ឋអ៊ីស្លាមបានកំណត់គោលដៅលើទីស្នាក់ការកណ្តាលនៃកងពលតូចលេខ១៨ ដែលស្ថិតនៅជ្រលងភ្នំហ្សីហ្គី តុន (Zighitoun) ក្នុងសង្កាត់រ៉ាសាដ (Rashad) ភាគខាងត្បូងខេត្តកឺកុកបណ្តាលឱ្យប៉ូលិសម្នាក់ស្លាប់។ ជនរងគ្រោះមានឈ្មោះ អាយ៉ាដ ណាជីម អាប់ឌុលឡា (Ayad Najim Abdullah)។

ទន្ទឹមនឹងនេះការិយាល័យប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងពលតូចលេខ១៨របស់ប៉ូលិសសហព័ន្ធសម្របសម្រួលជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានធ្វើប្រតិបត្តិការសន្តិសុខនៅខេត្តកឺកុក។

សេចក្តីថ្លែងការណ៍ពន្យល់បន្ថែមថា ក្នុងអំឡុងពេលប្រតិបត្តិការកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានគ្រប់គ្រង និងសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here