ប័ណ្ណសំគាល់ខ្លួន ២៤,៦លានគូ ត្រូវបានគេដាក់លក់នៅលើវេបសាយ Dark Web

0

ទើបតែពាក់កណ្តាលឆ្នាំនេះសោះ ប័ណ្ណសំគាល់ខ្លួន(credential) ច្រើនជាង២៤,៦លានគូ ត្រូវបានគេដាក់លក់នៅលើវេបសាយ Dark Web។ ទោះបីជាយ៉ាងណាក៏ដោយ កត្តានេះបញ្ជាក់ឲ្យឃើញថា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានក្លាយទៅជាអាជីវកម្មដែលរកបានប្រាក់ចំណេញ ហើយវាបានរីកដុះដាលយ៉ាងខ្លាំង។

អ្នកវិភាគសុវត្ថិភាពតាមអ៊ីនធឺណិត Digital Shadows បានអះអាងថាស្ទើរតែ ៧៥ភាគរយនៃពាក្យសម្ងាត់គឺមានលក់តាមអ៊ីនធឺណិត ដោយវាគឺជាពាក្យសម្ងាត់ធម្មតា និងងាយស្រួលទាយបំផុតដូចជា 123456 ដែលបណ្តាលឱ្យមានការលួចនិងការសម្របសម្រួល។ ខាងក្រោម​នេះ​ជា​ចំណុច​ខ្សោយ​ទាំងអស់​ដែល​អាច​ឱ្យ​អ្នក​វាយប្រហារគ្របគ្រងលើ​គណនី(ATO) ៖

១-Ever-Expanding Digital Footprint
២-Authentication Blind Spot
៣-ភាពយឺតយ៉ាវនៃការអនុវត្តកិច្ចការពារគណនី

នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់ ក្រុមហ៊ុនដែលយល់ព្រមប្រើការផ្ទៀងផ្ទាត់ផ្អែកលើ FIDO មានដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft។ យ៉ាងណាមិញបញ្ហានៃការលួច និងក្លែងបន្លំប័ណ្ណសំគាល់ដែលប្រើសម្រាប់ការវាយប្រហារគ្របគ្រងលើគណនី(ATO) នៅតែជាបញ្ហាដែលកំពុងកើនឡើង ហើយក្រុមហ៊ុនទាំងអស់មិនអាចមើលរំលងពីបញ្ហានេះបានទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here