ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពអ៊ីនធឺណិតរកឃើញនូវកម្មវិធីច្រើនជាង 3,207 ដែលបែកធ្លាយនូវ Twitter API keys ជាសាធារណៈ ហើយវាក៏អនុញ្ញាតអោយហេគឃ័រអាចលួចយកនូវគណនីអ្នកប្រើប្រាស់ Twitter ដែលពាក់ព័ន្ធទៅនឹងកម្មវិធី Apps នេះ។
ការរកឃើញនេះគឺចេញពីក្រុមហ៊ុនសុវត្ថិភាព CloudSEK ដែលរកឃើញនូវ Twitter API (Consumer Key និង Consumer Secret) នៃកម្មវិធីចំនួន 3,207 នេះ។ នៅពេលដែលភ្ជាប់នូវកម្មវិធី Apps នេះនៅលើទូរស័ព្ទជាមួយនឹង Twitter នោះ ក្រុមអ្នកអភិវឌ្ឍកម្មវិធីនឹងផ្តល់នូវ authentication keys ឬ tokens ដែលអនុញ្ញាតអោយ Apps របស់ពួកគេអាចភ្ជាប់ទៅកាន់ Twitter API បាន។
នៅពេលដែលអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់គណនី Twitter ជាមួយនឹងគណនី Apps នេះ សម្រាប់ keys នេះអាចអនុញ្ញាតអោយ Apps នេះដើរតួជាអ្នកប្រើប្រាស់បានដូចជាសម្រាប់ធ្វើការ login ចូលទៅក្នុង Twitter ការបង្ហោះសារ និងការផ្ញើរសារផ្ទាល់ផងដែរ។ ការចូលទៅកាន់ authentication keys ទាំងនេះអនុញ្ញាតអោយហេគឃ័រអាចភ្ជាប់ទំនាក់ទំនងជាអ្នកប្រើប្រាស់នៅលើ Twitter បាន៕