ក្រុមអ្នកវិភាគការគំរាមកំហែងរបស់ក្រុមហ៊ុន McAfee រកឃើញនូវ Google Chrome extensions ចំនួន 5 ដែលអាចលួចយកនូវសកម្មភាពនៅលើ Browser របស់អ្នកប្រើប្រាស់បាន។ សម្រាប់ extensions ទាំងនេះគឺមានអ្នកដោនឡូតជាង 1.4 លានដង។
គោលដៅនៃ extensions ទាំងនេះគឺដើម្បីធ្វើការតាមដាននៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើវេបសាយ e-commerce ហើយវានឹងធ្វើការកែប្រែទៅលើ cookie របស់អ្នកប្រើប្រាស់ដើម្បីចូលទៅកាន់ link ណាមួយ។ សម្រាប់ extensions ទាំង 5 ដែលអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន McAfee នេះរកឃើញមាន៖
⦁ Netflix Party (mmnbenehknklpbendgmgngeaignppnbe) – 800,000 ដោនឡូត
⦁ Netflix Party 2 (flijfnhifgdcbhglkneplegafminjnhn) – 300,000 ដោនឡូត
⦁ Full Page Screenshot Capture – Screenshotting (pojgkmkfincpdkdgjepkmdekcahmckjp) – 200,000 ដោនឡូត
⦁ FlipShope – Price Tracker Extension (adikhbfjdbjkhelbdnffogkobkekkkej) – 80,000 ដោនឡូត
⦁ AutoBuy Flash Sales (gbnahglfafmhaehbdmjedfhdmimjcbed) – 20,000 ដោនឡូត
ប្រសិនបើអ្នកធ្វើការតម្លើងនូវ extensions ទាំងនេះសូមធ្វើការលុបចោលនៅលើ Browsers របស់អ្នកភ្លាម៕