កម្មវិធី FIFA World Cup បានទាក់ទាញទស្សនិកជននៅទូទាំងពិភពលោក ដោយក្នុងនោះមានទាំងឧក្រិដ្ឋជនសាយប័រ និងជនរងគ្រោះ។ អ្នកគាំទ្រកីឡាករបាល់ទាត់បានរងការវាយប្រហារកំណត់គោលដៅមួយចំនួនដូចជាពីយុទ្ធនាការ APT ការវាយប្រហារបញ្ឆោត phishing ការវាយប្រហារ DDoS ការលួចអត្តសញ្ញាណ និងការបោកបន្លំប្រាក់គ្រីបតូ។ ការវាយប្រហារទាំងនោះបង្កផលប៉ះពាល់មួយចំនួនដូចជា៖
កាត Hayya ក្លែងក្លាយ៖ គឺជាកាតកាតព្វកិច្ច និងមានឯកសារផ្ទាល់ខ្លួនដែលតម្រូវឱ្យមានសម្រាប់អ្នកចូលរួមមើលការប្រកួត FIFA World Cup នៅប្រទេសកាតា។ អ្នកស្រាវជ្រាវបានរកឃើញការឆ្លងមេរោគចំនួន ៩០ករណីលើគណនី Hayya។ អ្នកស្រាវជ្រាវបានរកឃើញ ឆានែលតេឡេក្រាមដាក់លក់កាត Hayya តម្លៃពី ៥០ដុល្លារដល់ ១៥០ដុល្លារ។ លើសពីនេះ អ្នកបោកប្រាស់អាចចូលប្រើកាតសម្គាល់ខ្លួនរបស់អ្នកទិញ រួមទាំងព័ត៌មានក្នុងលិខិតឆ្លងដែនផងដែរ។ លើសពីនេះ ការចំណាយ គឺត្រូវបានទទួលយកជាប្រាក់ Bitcoins។
រូបិយប័ណ្ណគ្រីបតូក្លែងក្លាយ៖ ខណៈដែល Crypto[.]com គឺជាអ្នកឧបត្ថម្ភផ្លូវការរបស់កម្មវិធីប្រកួត FIFA និង Binance ដែលបានចាប់ដៃគូជាមួយលោក Christian Ronaldo សម្រាប់ការផ្សព្វផ្សាយ NFTs ទាក់ទងនឹងកម្មវិធីបាល់ទាត់។ តួអង្គគំរាមកំហែងកំពុងទាញយកអត្ថប្រយោជន៍ពីវា តាមរយៈការលក់កាក់រូបិយប័ណ្ណគ្រីបតូ និងសញ្ញាសម្ងាត់ដែលទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោកក្លែងក្លាយ។
ការដកប្រាក់ពីកាតឥណទានដែលលួចបាន៖ ឧក្រិដ្ឋជនអ៊ីនធឺរណិតបានដាក់លក់ព័ត៌មានលម្អិតអំពីប័ណ្ណឥណទាន ដើម្បីធ្វើប្រតិបត្តិការដែលគ្មានការអនុញ្ញាត។ លើសពីនេះ ពួកគេបានផ្ដល់សេវាដកប្រាក់ពីកាតដែលគេលួចទាំងនោះ និងប្រើប្រាស់កាតអំណោយបង់ប្រាក់ជាមុនដើម្បីលាក់ដានមិនល្អ។ ក្រុមអ្នកស្រាវជ្រាវរំពឹងថា ក្រុមអ្នកផ្តល់កាតនឹងប្រើប្រាស់គេហទំព័រក្លែងក្លាយ ដែលមានប្រធានបទ FIFA ដើម្បីលួចមើលព័ត៌មានលម្អិតចេញពីកាតរបស់ជនរងគ្រោះ។
យុទ្ធនាការវាយប្រហារ Phishing និងការបញ្ឆោត៖ ប្រភព Trellix បានរាយការណ៍ឱ្យដឹងថា យុទ្ធនាការវាយប្រហារ Phishing នៅមជ្ឈិមបូព៌ាបានកើនឡើង 100% កាលពីខែមុន។ អ្នកបោកបញ្ឆោតបានប្រើវេបសាយស្ទ្រីមក្លែងក្លាយ និងគម្រោងឆ្នោតដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួន និងលួចលុយពីអ្នកដែលកំពុងស្វែងរកទិញទំនិញ ឬទិញសំបុត្រតាមអ៊ីនធឺរណិត។
យុទ្ធនាការក្លែងបន្លំការផ្សាយពាណិជ្ជកម្មរបស់ភាគីទីបីដ៏ទំនើបក៏ត្រូវបានរកឃើញផងដែរថា បានប្រើប្រាស់វេបសាយផ្លូវការរបស់ FC Barcelona ដើម្បីបញ្ជូនចរាចរណ៍ទៅកាន់គេហទំព័រ iGaming ដែលអាចក្លែងបន្លំបាន។
ការបោកបញ្ឆោតនៅក្នុងព្រឹត្តការណ៍ FIFA World Cup 2022 មានសកម្មភាពយ៉ាងផុសផុល ហើយភ្នាក់ងារគំរាមកំហែងតែងតែធ្វើសកម្មភាពវាយប្រហារនៅពេលយប់។ យ៉ាងណាមិញ សម្រាប់អ្នកដែលបានគាំទ្រកម្មវិធីប្រកួតបាលទាត់ពិភពលោក ត្រូវតែចៀសវាងឱ្យបាននូវសកម្មភាពមួយចំនួនដូចខាងក្រោម៖
-ចុចលើ Link ឬបើកម៉េល ដែលផ្ញើចេញពីប្រភពមិនស្គាល់
-អង្គភាពនានាត្រូវត្រួតពិនិត្យពេលវេលាពិតប្រាកដ និងការរំខាននៅលើគេហទំព័របន្លំ ទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ និងកម្មវិធីក្លែងបន្លំផ្សេងទៀត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយឡើងវិញថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២