កាលពីពេលថ្មីៗនេះ ChromeLoader browser ដែលមានមេរោគផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់វាប្រឆាំងនឹងជនរងគ្រោះ។ កាលពីមុន មេរោគទាំងនោះធ្លាប់ប្រើប្រាស់វេបសាយសម្រាប់ការផ្សព្វផ្សាយ ការផ្តល់ជូនកាដូក្លែងក្លាយ កម្មវិធីដែលមិនចង់ ការស្ទង់មតិ ហ្គេមសម្រាប់មនុស្សពេញវ័យ និងគេហទំព័រណាត់ជួបដើម្បីចម្លងមេរោគដល់ជនរងគ្រោះ។ អ្នកស្រាវជ្រាវសន្តិសុខនៅក្រុមហ៊ុន ASEC រកឃើញការកើនឡើងជាលំដាប់នៃការប្រើប្រាស់ឯកសាររូបភាពឌីស ដូចជា ISO និង VHD ដើម្បីចែកចាយ ChromeLoader browser ដែលមានមេរោគ។
នៅក្នុងយុទ្ធនាការជាបន្ត ហ្វាល VHD មេរោគ គឺត្រូវរចនាឡើងដែលមានលក្ខណៈស្រដៀងនឹងហ្វាលហេគ ឬក្រេក សម្រាប់ហ្គេម Nintendo និងហ្គេម Steam ហ្គេម Call of Duty,ហ្គេម Need for Speed, ហ្គេម Portal 2, ហ្គេម Minecraft, ហ្គេម Legend of Zelda, ហ្គេមPokemon, ហ្គេម Mario Kart, ហ្គេម Animal Crossing, និងហ្គេម Dark Souls 3។
នៅពេលដែលហ្វាល VHD ត្រូវទាញយក អ្នកប្រើប្រាស់ត្រូវបញ្ជូនបន្តទៅកាន់បណ្តាញនៃវេបសាយផ្សព្វផ្សាយពាណិជ្ជកម្មដែលចែកចាយ ChromeLoader browserមានមេរោគ។ ChromeLoader browser មានមេរោគព្យាយាមបង្ហាញការផ្សាយពាណិជ្ជកម្ម ហើយក្រោយមកកែប្រែការកំណត់ browser និងប្រមូលព័ត៌មានសម្ងាត់ និងទិន្នន័យ browser តាមអ៊ីនធឺរណិត។
បើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវ Red Canary មេរោគនោះបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីខែឧសភា ឆ្នាំ២០២២។ កាលពីដើមខែ ប្រតិបត្តិករមេរោគប្រើប្រាស់ ChromeLoader browser មានមេរោគ ដើម្បីកំណត់គោលដៅទាំងលើប្រព័ន្ធ Windows និងmacOS។ កាលពីខែកក្កដា ឆ្នាំ២០២២ អ្នកស្រាវជ្រាវ Palo Alto Unit 42 Network ធ្លាប់
រាយការណ៍ពីកំណែថ្មីនៃ ChromeLoader រំលេចលក្ខណៈពិសេសការវិវត្តរបស់វាដែលកំណត់ក្នុងរយៈពេលខ្លី។ ខ្សែសង្វាក់នៃការឆ្លងមេរោគដំណើរការដោយការទាក់ទាញឱ្យអ្នកប្រើប្រាស់ដែលមិនមានការសង្ស័យចូលទៅទាញយកវីដេអូនៅលើ torrent នៃហ្គេមវីដេអូដែលក្រេកតាមរយៈយុទ្ធនាការផ្សព្វផ្សាយបន្លំនៅលើគេហទំព័របង់ប្រាក់ក្នុងការដំឡើង និងប្រព័ន្ធផ្សព្វផ្សាយលើសង្គមមួយលើក។ កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន VMware និងក្រុមហ៊ុន Microsoft ព្រមានពីយុទ្ធនាការចែកចាយ ChromeLoader ដែលទម្លាក់មេរោគ node-WebKit និងមេរោគ ransomware នៅក្នុងករណីមួយចំនួន។
សរុបសេចក្តីមក ChromeLoader មានការវិវឌ្ឍយ៉ាងឆាប់រហ័ស សមត្ថភាពដ៏ធំទូលាយ។ ភ្នាក់ងារ ASEC ផ្តល់កញ្ចប់ IOCs ដែលអាចជួយដល់អង្គភាពនានានៅក្នុងការចាប់យកមេរោគ ដែលចម្លងមកតាមរយៈហ្វាល VHD។ បន្ថែមលើសពីនេះ អ្នកប្រើប្រាស់គួរចៀសវាងការទាញយកហ្គេមពីប្រភពមិនផ្លូវការ និងចៀសវាងការក្រេកកម្មវិធីពេញនិយម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា