CISA ចេញសេចក្តីណែនាំស្តីពីភាពងាយរងគ្រោះ ICS និង SCADA សំខាន់ៗ

0

កាលពីពេលថ្មីៗនេះ  ក្រុមអ្នកស្រាវជ្រាវ CISA ចេញសេចក្តីណែនាំជាច្រើនដើម្បីព្រមានដល់ស្ថាប័នឧស្សាហកម្មអំពីភាពងាយរងគ្រោះថ្មីដែលបង្កផលប៉ះពាល់ដល់ផលិតផលផ្សេងៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ySCADA Technologies ក្រុមហ៊ុនឧបករណ៍បច្ចេកវិទ្យា Nexx និងក្រុមហ៊ុន Hitachi Energy ក្នុងចំណោមផលិតផលផ្សេងទៀត។

គុណវិបត្តិដែលបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន Hitachi​ មានដូចជា កំហុស CVE-2022-3682, CVE-2022-3682, CVE-2022-3683, CVE-2022-3684, CVE-2022-3685, និង CVE-2022-3686។ កំហុសទាំងនេះមានពាក់ព័ន្ធនឹងការផ្ទុកឯកសារមិនត្រឹមត្រូវ ការអនុញ្ញាត ការបិទធនធាន និងការគ្រប់គ្រងសិទ្ធិ។

គុណវិបត្តិទាំង ៥ដែលបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យា mySCADA មានដូចជាកំហុស CVE-2023-28400, កំហុស CVE-2023-28716, កំហុស CVE-2023-28384, កំហុស CVE-2023-29169, និងកំហុស CVE-2023-29150។ វាបង្កផលប៉ះពាល់ដល់ប្រព័ន្ធ myPRO HMI/SCADA និងអាចឱ្យហេគឃ័រដើម្បីចាប់ផ្តើមការវាយប្រហារដោយការបញ្ចូលពាក្យបញ្ជា។

គុណវិបត្តិទាំង ៥ដែលបង្កផលប៉ះពាល់ដល់ឧបករណ៍បច្ចេកវិទ្យាមានកំហុស CVE-2023-1748, កំហុស CVE-2023-1749, កំហុស CVE-2023-1750, កំហុស CVE-2023-1751, និងកំហុស CVE-2023-1752។ វាបង្កផលប៉ះពាល់ដល់ ឧបករណ៍បញ្ជាទ្វារយានដ្ឋាន ឆ្នាំងសាកឆ្លាតវៃ និងសំឡេងរោទិ៍ឆ្លាតវៃពីឧបករណ៍ Nexx Smart Home។ កំហុសទាំងនេះអាចឱ្យអ្នកវាយប្រហារទទួលព័ត៌មានសំខាន់ ប្រតិបត្តិសំណើ API ឬលួចចូលក្នុងឧបករណ៍។

កំហុសដែលត្រូវការការជួសជុលមានកំហុស CVE-2023-23294, កំហុស CVE-2023-23295, និងកំហុស CVE-2023-23296 ដែលបង្កផលប៉ះពាល់ដល់កំណែជាច្រើនរបស់ Korenix Jetwave។ កំហុស CVE-2023-22345, កំហុស CVE-2023-22346, កំហុសCVE-2023-22347, កំហុស CVE-2023-22349, កំហុស CVE-2023-22350, និងកំហុស CVE-2023-22353 ដែលបង្កផលប៉ះពាល់ដល់  JTEKT ELECTRONICS។ កំហុស CVE-2023-22345, កំហុស CVE-2023-22346, កំហុស CVE-2023-22347, កំហុស CVE-2023-22349, កំហុស CVE-2023-22350, និងកំហុស CVE-2023-22353។   CVE-2022-25359 បង្កផលប៉ះពាល់ដល់ cadaFlex II SCADA Controllers នៅក្នុងឧស្សាហកម្ម Links ដោយវាអាចឱ្យអ្នកវាយប្រហារ សរសេរឡើងវិញ លុប ឬបង្កើតហ្វាលឯកសារថ្មី។

សរុបមក អ្នកលក់នីមួយៗខ្លួនចេញបំណះសុវត្ថិភាពដើម្បីដោះស្រាយកំហុស។ ស្ថាប័នដែលប្រើប្រាស់ផលិតផលដែលងាយរងគ្រោះអាចដោះស្រាយបញ្ហាដោយអនុវត្តតាមវិធានការសុវត្ថិភាពដែលណែនាំ និងធ្វើបច្ចុប្បន្នភាពផលិតផលទៅជាកំណែចុងក្រោយបំផុត៕

ប្រភពព័ត៌មាន cyware ចេញផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here