ការផ្សាយពាណិជ្ជកម្ម Google រងការបំពានដើម្បីចែកចាយមេរោគ LOBSHOT ថ្មី

0

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការរំលោភបំពានលើការផ្សាយពាណិជ្ជកម្មរបស់ Google ដើម្បីចែកចាយមេរោគផ្សេងៗមានការកើនឡើង។ ជារឿយៗ តួអង្គគំរាមកំហែងប្រើប្រាស់វេទិកាដើម្បីផ្សព្វផ្សាយវេបសាយក្លែងក្លាយនៅលើកម្មវិធីស្របច្បាប់ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ដែលមិនសង្ស័យឱ្យទាញយកមេរោគនៅលើប្រព័ន្ធរបស់ពួកគេ។

គេរកឃើញករណីថ្មីមួយដែលអ្នកវាយប្រហារកំពុងបំពានលើវេទិកាដើម្បីផ្សព្វផ្សាយមេរោគថ្មីដែលមានឈ្មោះថា LOBSHOT។ ដោយផ្អែកលើការវិភាគ អ្នកស្រាវជ្រាវអះអាងថា ហេដ្ឋារចនាសម្ព័ន្ធដែលជាកម្មសិទ្ធិរបស់ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺរណិតដ៏ល្បីល្បាញ TA505 មានជាប់ទាក់ទងនឹងយុទ្ធនាការ Dridex, Locky និង Necurs ។

កាលពីដើមឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវ Elastic Security Labs សង្កេតឃើញយុទ្ធនាការខ្សែសង្វាក់ឆ្លងមេរោគជាច្រើនដែលកំណត់គោលដៅអ្នកប្រើប្រាស់ដែលកំពុងស្វែងរកការទាញយកកម្មវិធីស្របច្បាប់នៅលើ Google។ នៅក្នុងឧប្បត្តិហេតុមួយគេរកឃើញថា ការផ្សាយពាណិជ្ជកម្មព្យាបាទដែលផ្សាយកម្មវិធីពីចម្ងាយ AnyDesk ត្រូវផ្សព្វផ្សាយនៅលើម៉ាស៊ីនស្វែងរក Google។ ទំព័រដែលគេចូលមើលមានលក្ខណៈស្រដៀងទៅនឹងគេហទំព័រដើម ដោយមានបញ្ចូលទាំងប៊ូតុង Download Now​ ដែលចង្អុលទៅកម្មវិធីដំឡើង MSI installer។ នៅពេលដែលអ្នកប្រើប្រាស់ចុចលើប៊ូតុងនោះ វាបណ្តាលឱ្យមានការប្រតិបត្តិនៃមេរោគ LOBSHOT នៅលើប្រព័ន្ធដោយពួកគេមិនដឹងខ្លួន។

គួរបញ្ជាក់ផងដែរថា មេរោគ LOBSHOT ហាក់ដូចជាត្រូវប្រើប្រាស់សម្រាប់គោលបំណងហិរញ្ញវត្ថុដោយការប្រើប្រាស់សេវាធនាគារមានមេរោគ Trojan, cryptocurrency និងសមត្ថភាពលួចព័ត៌មានផ្សេងទៀត។ វាកំណត់គោលដៅលើ​ 32 Chrome extensions ចំនួន 32 Edge wallet extensions ចំនួនួន៩ និង Firefox wallet extensions ចំនួន 11 ដែលអនុញ្ញាតឱ្យតួអង្គគំរាមកំហែងលួចទ្រព្យសម្បត្តិគ្រីបតូ។ សមត្ថភាពស្នូលមួយរបស់មេរោគគឺនៅជុំវិញសមាសធាតុ Hidden Virtual Network Computing (hVNC) របស់វា ដែលធ្វើឱ្យវាពិបាកក្នុងការរកឃើញដោយដំណោះស្រាយកំចាត់មេរោគ។

ការចែកចាយមេរោគ LOBSHOT តាមរយៈយុទ្ធនាការផ្សាយពាណិជ្ជកម្មមិនត្រឹមត្រូវបង្ហាញឱ្យឃើញថា ឧក្រិដ្ឋជនតាមអ៊ីនធឺរណិតនឹងបន្តស្វែងរកបច្ចេកទេសដើម្បីពង្រីកការវាយប្រហាររបស់ពួកគេ។ ខណៈពេលដែលមេរោគប្រភេទនេះគឺមិនទាន់ពង្រីកវិសាលភាពនៃការវាយប្រហាររបស់វានៅឡើយទេ ប៉ុន្តែបញ្ចប់ការវេចខ្ចប់នូវមុខងារសំខាន់ៗ ដែលជួយឱ្យតួអង្គគំរាមកំហែងផ្លាស់ទីយ៉ាងលឿនក្នុងដំណាក់កាលដំបូងដែលអនុញ្ញាតឱ្យពួកគេទទួលការគ្រប់គ្រងពេញលេញលើប្រព័ន្ធពីចម្ងាយ៕

ប្រភព cyware ចុះផ្សាងថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here