ក្រុមហ៊ុនបច្ចេកវិទ្យា Google នឹងពង្រីកការទ្រទ្រង់ទៅលើការអាប់ដេតសុវត្ថិភាពនៅលើ Chromebooks ទៅដល់ 10 ឆ្នាំ

0

ក្រុមហ៊ុន​ Google ទើបតែប្រកាសអំពី Auto Update Expiration (AUE) ដែលនឹងធ្វើការបន្តពីរយៈពេល 5 ឆ្នាំទៅ 10 ឆ្នាំទៅលើគ្រប់ Chromebooks ទាំងអស់ ហើយក្រុមហ៊ុននេះធានានៅក្នុងការអាប់ដេតសុវត្ថិភាពដែលមានរយៈពេលដល់ទៅ​ 10 ឆ្នាំ។ Chromebooks គឺជាប្រភេទកុំព្យូទ័រដែលមានតម្លៃធូរថ្លៃដំណើរការនៅលើ ChromeOS ជាមួយនឹងការបំពាក់នូវ RAM / ROM តូចដែលមានគោលដៅសម្រាប់សិស្សានុសិស្ស និងធ្វើការងារពីចម្ងាយដែលផ្អែកទៅលើសេវាកម្មនៅលើក្លោដច្រើនជាងអ្នកប្រើប្រាស់ធម្មតាទៅលើការងារធ្ងន់ៗនោះ។

ការអាប់ដេតថ្មីនេះកាន់តែធ្វើអោយ Chromebooks កាន់តែពិសេស ដំណោះស្រាយកាន់តែមានការសន្សំសំចៃខ្ពស់នៅក្នុងអាជីវកម្ម និងសាលារៀន ហើយវាក៏ក្លាយជាឧបករណ៍ដែលនឹងមានការបញ្ជាទិញយ៉ាងច្រើនសម្រាប់ស្ថាប័ន ឬអង្គការដែលត្រូវការចំនួនច្រើននោះ។ ក្រុមហ៊ុន Google និយាយថា ចាប់ពីឆ្នាំ 2024 នេះទៅ គ្រប់ Chromebooks ដែលបង្ហាញខ្លួនចាប់ពីឆ្នាំ 2021 គឺអាចអាប់ដេតសុវត្ថិភាពបានដល់ទៅ 10 ឆ្នាំហើយគ្រប់ឧបករណ៍ទាំងអស់គឺអាប់ដេតរៀងរាល់ ៤ សប្តាហ៍ម្តង។

គួរបញ្ជាក់ផងដែរថា កាលមុន AUE សម្រាប់ Chromebooks គឹមានការធានាទៅលើ 5 ឆ្នាំប៉ុណ្ណោះទៅលើឧបករណ៍មួយ ហើយវាក៏អាចអាប់ដេតបានដល់ទៅ 8 ឆ្នាំផងដែរ។ អ្នកក៏អាចចូលទៅកាន់ Google webpage ដើម្បីមើលទៅលើបញ្ជីចុងក្រោយនៃ AUE ទៅលើ Chromebooks ទាំងអស់ដែលមាននៅលើទីផ្សារពិភពលោកផងដែរ។

សម្រាប់​ Chromebooks អាចនឹងបន្តមានការពេញនិយមបន្តទៀតដោយសារតែតម្លៃសមរម្យរបស់វា ហើយវាក៏មានការអាប់ដេតបានដល់ទៅ​ 10 ឆ្នាំនោះ។ ភាពងាយស្រួលមួយទៀតរបស់​Chromebook នេះគឺដោយសារតែ hardware របស់វាក៏អាចធ្វើការផ្លាស់ប្តូរពី ChromeOS ទៅកាន់ Linux បានថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here