ការលេចធ្លាយទិន្នន័យរបស់ក្រុមហ៊ុន Kaiser Permanente បានប៉ះពាល់ដល់អ្នកជម្ងឺ ១៣,៤លាននាក់

0

ក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាព Kaiser Permanente បានបង្ហាញពីឧប្បត្តិហេតុសុវត្ថិភាពទិន្នន័យ ដែលប្រហែលជាប៉ះពាល់ដល់មនុស្ស ១៣,៤លាននាក់នៅសហរដ្ឋអាមេរិក។ក្រុមហ៊ុន Kaiser Permanente គឺជាសមាគមន៍ថែទាំសុខភាពដែលគ្រប់គ្រងដោយការរួមបញ្ចូលគ្នា និងជាគម្រោងសុខភាពដែលមិនស្វែងរកប្រាក់ចំណេញធំជាងគេនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះសហការជាមួយមន្ទីរពេទ្យចំនួន ៤០ និងអគារវេជ្ជសាស្រ្តចំនួន ៦១៨ ទីតាំងនៅកាលីហ្វញ៉ា កូឡូរាដូ The District of Columbia, Georgia, Hawaii, Maryland, Oregon, Virginia និង Washington។

នៅក្នុងសារព័ត៌មាន BleepingComputer ក្រុមហ៊ុនបានថ្លែងថា ព័ត៌មានរបស់មនុស្សប្រមាណជា ១៣,៤លាននាក់ដែលជាសមាជិកបច្ចុប្បន្ន ជាអតីតសមាជិក និងជាអ្នកជម្ងឺ ត្រូវបានបើកចំហដោយសារតែអ្នកតាមដានភាគីទីបីបានដំឡើងនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ខ្លួន។ ក្រុមហ៊ុន Kaiser Permanente បានកំណត់ថា បច្ចេកវិទ្យាអនឡាញទូទៅបានដំឡើងនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ខ្លួនប្រហែលជាបានបញ្ជូនព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកផ្គត់ផ្គង់  (Vendors) ទីបីរួមមាន Google, Microsoft Bing, and X (Twitter) នៅពេលសមាជិក និងអ្នកជម្ងឺចូលប្រើគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ខ្លួន។ អ្នកនាំពាក្យ បានបញ្ជាក់ថា ទិន្នន័យដែលត្រូវបានប្រមួល រួមមាន IP Address ឈ្មោះ ព័ត៌មានដែលអាចបង្ហាញពីសមាជិក ឬអ្នកជម្ងឺដែលត្រូវបាន Sign ចូលគណនី ឬសេវាក្រុមហ៊ុន Kaiser Permanente ដែលបង្ហាញពីរបៀបដែលសមាជិក ឬអ្នកជម្ងឺមានសកម្មភាពជាមួយ និងរុករក (interacted with and navigated) តាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទ រួមទាំងព័ត៌មានស្រាវជ្រាវដែលបានប្រើនៅក្នុង health encyclopedia។ ព័ត៌មានប្រមូលដោយអ្នកតាមដានអនឡាញ ត្រូវបានចែករំលែកជាមួយបណ្តាញណិតវើកយ៉ាងទូលំទូលាយ របស់អ្នកធ្វើទីផ្សារ (Extensive Network of Marketer) អ្នកផ្សាយពាណិជ្ជកម្ម និងឈ្មួញទិន្នន័យ (Data Brokers)។ នៅក្នុងសារបានលើកឡើងថា ទិន្នន័យបានបង្ហាញតាមមធ្យោបាយនេះមិនមានឈ្មោះរបស់អ្នកប្រើប្រាស់ លេខសម្ងាត់ លេខសន្តិសុខសង្គម (SSNs) ព័ត៌មានគណនីហិរញ្ញវត្ថុ ឬលេខកាតក្រេឌីតទេ។

ក្រុមហ៊ុន Kaiser Permanente បានថ្លែងថា អ្នកតាមដានត្រូវបានរកឃើញ និងដកចេញ បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុង ខណៈដែលវិធានការបន្ថែមសម្រាប់ការពារ​​ ត្រូវបានប្រតិបត្តិការទប់ស្កាត់ឡើងវិញ (Recurrence) នៃឧប្បត្តិហេតុស្រដៀងគ្នានេះត្រូវបានអនុវត្ត។ ទោះបីជា អង្គការមិនដឹងពីករណីរំលោភបំពានលើព័ត៌មានបើកចំហក្តី វានឹងជូនដំណឹងទៅកាន់បុគ្គលដែលដំណើរការគេហទំព័រ និងប្រើកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនឱ្យមានការប្រុងប្រយ័ត្ន។ កាលពីពាក់កណ្តាលឆ្នាំ២០២២ ក្រុមហ៊ុន Kaiser Permanente បានបង្ហាញទិន្នន័យលេចធ្លាយ ដែលបើកចំហព័ត៌មានប្រជាជនប្រមាណជា ៦៩,០០០នាក់ដែលបណ្តាលមកពីការប្រើប្រាស់គ្មានការអនុញ្ញាតលើគណនីអ៊ិម៉ែលរបស់បុគ្គលិកដោយបុគ្គលក្រៅស្ថាប័ន។ ទិន្នន័យបានបង្ហាញនៅពេលនោះ​ រួមមានឈ្មោះពេញ កំណត់ត្រាថ្នាំពេទ្យ ថ្ងៃទទួលសេវា និងលទ្ធផលរបស់បន្ទប់ពិសោធន៍៕

https://www.bleepingcomputer.com/news/security/kaiser-permanente-data-breach-may-impact-134-million-patients/

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here