ប្រតិបត្តិករមេរោគ Raccoon Stealer ជាប់ពន្ធនាគារ ៥ឆ្នាំបន្ទាប់ពីមានបទចោទប្រកាន់

0

នៅថ្ងៃនេះ ជនជាតិអ៊ុយក្រែនលោក Mark Sokolovsky ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទពាក់ព័ន្ធនឹងប្រតិបត្តិការឧក្រិដ្ឋកម្មសាយប័រមេរោគ Raccoon Stealer Malware។យោងតាមឯកសារតុលាការ ជនល្មើស Sokolovsky (ដែលគេស្គាល់ថាជា Raccoon-steឆaler, Photix និង Black21jack77777) និងបក្សពួករបស់គាត់បានជួលមេរោគទៅឱ្យហេគឃ័រផ្សេងទៀតក្រោមទម្រង់ជាសេវា MaaS (Malware-as-a-Service) ក្នុងតម្លៃ ៧៥ដុល្លារក្នុងមួយសប្តាហ៍ ឬ ២០០ដុល្លារក្នុងមួយខែ។ បន្ទាប់ពីឧបករណ៍ឆ្លងមេរោគ Raccoon Stealer ប្រមូល និងលួចទិន្នន័យជាច្រើនរួមមានអត្តសញ្ញាណ កាបូបប្រាក់គ្រីបតូ ទិន្នន័យកាតក្រេឌីត ទិន្នន័យអ៊ីម៉ែល និងព័ត៌មានសម្ងាត់ផ្សេងទៀតពីកម្មវិធីជាច្រើន។

កាលពីខែមីនា ឆ្នាំ២០២២ ប៉ូលីសបានឃាត់ខ្លួនជនល្មើស Sokolovsky នៅប្រទេសហូឡង់ (Netherlands)។ ទីភ្នាក់ងារ FBI ក៏បានបង្ក្រាបមេរោគ (Offline) ដោយបានរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់វាដោយមានការសហការជាមួយអាជ្ញាធរអនុវត្តច្បាប់ នៅក្នុងប្រទេសហូឡង់ និងអ៊ីតាលី។ ក្រុមឧក្រិដ្ឋជនសាយប័រ Raccoon Stealer ក៏បានជាប់សង្ស័យពីបទប្រព្រឹត្តប្រតិបត្តិការនៅពេលការឃាត់ខ្លួនរបស់ជនល្មើស Sokolovsky ដែលបានលើកឡើងថា មេដឹកនាំអភិវឌ្ឍរបស់ពួកគេត្រូវបានសម្លាប់នៅអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ តាំងពីពេលនោះមក ប្រតិបត្តិការមេរោគត្រូវបានសង្រ្គោះជាច្រើនដង ជាមួយនឹងជំនាន់ថ្មីដោយការបន្ថែមនូវសមត្ថភាពលួចទិន្នន័យបន្ថែមទៀត។ ជនល្មើស Sokolovsky ត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីការចោទប្រកាន់ពីបទឆបោក (Fraud) លាងលុយ និងលួចអត្តសញ្ញាណក្នុងខែតុលា ឆ្នាំ២០២២។ មួយឆ្នាំក្រោយមក ជនល្មើសបានសារភាព និងយល់ព្រមបង់ប្រាក់សំណងចំនួន ៩១០,៨៤៤ដុល្លារ។ ជនល្មើស Mark Sokolovsky គឺជាជនបង្គោលដ៏សំខាន់នៅក្នុងការសមគំនិតឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានធ្វើឱ្យជនរងគ្រោះរាប់មិនអស់រងគ្រោះដោយសារតែមេរោគ ដែលមានតម្លៃកាន់តែថោក និងកាន់តែងាយស្រួលប្រើសម្រាប់ឧក្រិដ្ឋជនសាយប័រ នេះបើយោងតាមមេធាវីអាមេរិកលោក Jaime Esparza។

ទីភ្នាក់ងារ FBI បានបន្ថែមថា អ្នកលួចព័ត៌មាន Sokolovsky គឺជាអ្នកទទួលខុសត្រូវពីបទ វាយប្រហារដើម្បីលួចទិន្នន័យ និងគ្រប់គ្រងលើអត្តសញ្ញាណអ្នកប្រើប្រាស់ ៥២លាននាក់ ដែលត្រូវបានប្រើបន្តសម្រាប់ការឆបោក លួចអត្តសញ្ញាណ និងវាយប្រហារដោយមេរោគចាប់ជម្រិតលើជនរងគ្រោះរាប់លាននាក់នៅទូទាំងពិភពលោក។ បន្ទាប់ពី ការរុះរើហេដ្ឋារចនាសម្ព័ន្ធ Raccoon Stealer កាលពីខែមីនា ឆ្នាំ២០២២ ទីភ្នាក់ងារ FBI ក៏បានបង្កើតគេហទំព័រដើម្បីជួយតាមដានជនរងគ្រោះថាតើព័ត៌មានរបស់ពួកគេត្រូវបានរួមបញ្ចូលទៅក្នុងទិន្នន័យដែលបានលួចនៅពេលប្រើមេរោគនេះ ឬយ៉ាងណា។ ប្រសិនបើ ទិន្នន័យរបស់អ្នកត្រូវបានវាយប្រហារដោយមេរោគ អ្នកនឹងទទួលបានអ៊ីម៉ែលដែលមានព័ត៌មានបន្ថែម និងធនធាន (Resource) នៅអាសយដ្ឋានដែលបានផ្តល់ នៅពេលនៃការស្រាវជ្រាវ Raccoon Infostealer Disclosure Portal របស់ទីភ្នាក់ងារ FBI៕

https://www.bleepingcomputer.com/news/security/raccoon-stealer-malware-operator-gets-5-years-in-prison-after-guilty-plea/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here