ក្រុមហ៊ុន Hitachi Vantara ដាក់ប្រព័ន្ធមេទៅ Offline បន្ទាប់ពីមានការវាយប្រហារដោយក្រុម Akira

0

ក្រុមហ៊ុន Hitachi Vantara ដែលជាសម្ព័ន្ធរបស់ក្រុមហ៊ុន Hitachi ចម្រុះជប៉ុន ត្រូវបានបង្ខំចិត្តដាក់ឱ្យប្រព័ន្ធមេទៅ Offline កាលពីចុងសប្តាហ៍ ដើម្បីទប់ស្កាត់ហានិភ័យនៃការវាយប្រហារដោយមេរោគចាប់ជម្រិត Akira។

ក្រុមហ៊ុនផ្តល់នូវការរក្សាទុកទិន្នន័យ (data storage) ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងលើក្លោដ និងសេវាស្តារមេរោគចាប់ជម្រិតជូនស្ថាប័នរដ្ឋាភិបាល បូករួមទាំងមានក្រុមហ៊ុនប្រែនធំៗរបស់ពិភពលោករួមមាន BMW, Telefonica, T-Mobile និង China Telecom។ នៅក្នុងការចែករំលែកសន្ទរកថាជាមួយ BleepingComputer បានឱ្យដឹងថា ក្រុមហ៊ុន Hitachi Vantara បានបញ្ជាក់ពីការវាយប្រហារដោយមេរោគចាប់ជម្រិត ដោយបានថ្លែងថា ក្រុមហ៊ុនបានជួលអ្នកជំនាញសន្តិសុខសាយប័រខាងក្រៅ ដើម្បីស៊ើបអង្កេតពីផលប៉ះពាល់នៃឧប្បត្តិហេតុនេះ និងកំពុងតែជួសជុលប្រព័ន្ធអនឡាញដែលរងផលប៉ះពាល់។

Hitachi Vantara offline

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន Hitachi Vantara បានជួបប្រទះនូវឧប្បត្តិហេតុមេរោគចាប់ជម្រិត ដែលបានបណ្តាលឱ្យមានការរំខានដល់ប្រព័ន្ធខ្លះរបស់ក្រុមហ៊ុន បើយោងតាមក្រុមហ៊ុនបញ្ជាក់។នៅពេលរកឃើញសកម្មភាពគួរឱ្យសង្ស័យ ក្រុមហ៊ុនបានដាក់ចេញនូវវិធានការឆ្លើយតឧប្បត្តិហេតុភ្លាមៗ និងសហការជាមួយក្រុមអ្នកជំនាញភាគីទី៣ ដើម្បីធ្វើការស៊ើបអង្កេតលើប្រព័ន្ធ និងដោះស្រាយបញ្ហារបស់ក្រុមហ៊ុន។ ជាងនេះ ក្រុមហ៊ុនបានផ្តាច់ប្រព័ន្ធទៅជា Servers Offline វិញដើម្បីទប់ស្កាត់នូវហានិភ័យ។ ក្រុមហ៊ុនកំពុងតែធ្វើការញាប់ដៃញាប់ជើងជាមួយនឹងអ្នកជំនាញខាងក្រៅ ដើម្បីដោះស្រាយឧប្បត្តិហេតុនេះ ហើយនៅតែបន្តផ្តល់សេវាដល់អតិថិជន និងស្តារប្រព័ន្ធរបស់ក្រុមហ៊ុនទៅអនឡាញឡើងវិញ ។

ខណៈក្រុមហ៊ុនមិនបានបញ្ជាក់ពីការវាយប្រហារ ឬជនដៃដល់នោះ សារព័ត៌មាន BleepingComputer បានដឹងថា ប្រតិបត្តិការមេរោគចាប់ជម្រិត Akira គឺនៅពីក្រោយការបំពាននេះ។ ប្រភពដែលដឹងពីបញ្ហានេះក៏បានថ្លែងដែរថា ក្រុមមេរោគចាប់ជម្រិតបានលួចឯកសារពីបណ្តាញណិតវើករបស់ក្រុមហ៊ុន Hitachi Vantara និងបានទម្លាក់សារជម្រិតទារប្រាក់នៅលើប្រព័ន្ធដែលត្រូវបានគ្រប់គ្រងដោយហេគឃ័រ (Compromised)។

សារព័ត៌មាន BleepingComputer ក៏បានប្រាប់ថា ខណៈសេវាក្លោដរបស់ក្រុមហ៊ុនមិនរងផលប៉ះពាល់នោះ ប្រព័ន្ធ និងការផលិតរបស់ក្រុមហ៊ុន Hitachi Vantara ត្រូវបានរំខានដែលជាផ្នែកមួយត្រូវដោះស្រាយ។ ជាងនេះ ខណៈប្រតិបត្តិការបញ្ជា និងគាំទ្ររបស់ Hitachi Vantara កំពុងតែជួបបញ្ហានោះ អតិថិជនដែលមាន Self-hosted Environment នៅតែអាចចូលប្រើទិន្នន័យរបស់ពួកគេដូចធម្មតា។ ប្រភពផ្សេងទៀតបានប្រាប់ថា ការវាយប្រហារក៏បានប៉ះពាល់ដល់គម្រោងចម្រុះរបស់ស្ថាប័នរដ្ឋាភិបាលផងដែរ។

ក្រុមមេរោគចាប់ជម្រិត Akira កើតនៅខែមីនា ឆ្នាំ២០២៣ និងបានល្បីឈ្មោះបោះសំឡេងភ្លាមៗ បន្ទាប់ពីមានការលើកឡើងពីជនរងគ្រោះជាច្រើននាក់នៅទូទាំងពិភពលោក នៅក្នុងវិស័យឧស្សាហកម្មចម្រុះ។ តាំងពីពេលនោះមក Akira បានបន្ថែមអង្គភាពមិនតិចជាង ៣០០ទេ ទៅក្នុងគេហទំព័រទីផ្សារងងឹតរបស់ខ្លួន និងបានថ្លែងពីជនរងគ្រោះល្បីៗរួមមាន Stanford University និង Nissan (Oceania and Australia)។ យោងតាមភ្នាក់ងារ FBI បានឱ្យដឹងថា Akira បានប្រមូលប្រាក់ប្រមាណជា ៤២លានដុល្លារពីការជម្រិតទារប្រាក់ត្រឹមខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីការបំពានក្រុមហ៊ុនប្រហែល ២៥០។ ផ្អែកលើ Chat ចរចាតម្លៃដែលបានមើលឃើញដោយ BleepingComputer បានបញ្ជាក់ថា តម្លៃប្រាក់លោះរបស់ក្រុមនេះមានចន្លោះចាប់ពី ២០០,០០០ដុល្លារ ទៅរាប់លានដុល្លារ វាអាស្រ័យទៅលើទំហំរបស់ស្ថាប័នដែលត្រូវបានគ្រប់គ្រងនោះ៕

https://www.bleepingcomputer.com/news/security/hitachi-vantara-takes-servers-offline-after-akira-ransomware-attack/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here