ក្រសួងយុត្តិធម៌អាមេរិកបានរឹបអូសប្រាក់គ្រីបតូមិនតិចជាង ២២៥លានដុល្លារដែលជាប់ទាក់ទងនឹងការវិនិយោគឆបោក រួមទាំងប្រតិបត្តិការលាងលុយ ដែលជាការរឹបអូសប្រាក់គ្រីបតូដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តសេវាកម្មសម្ងាត់អាមេរិក។
អ្នកស៊ើបអង្កេតរបស់រដ្ឋបានប្រើការវិភាគប្លុកឆែន (Blockchain) ដើម្បីតាមដានប្រាក់ដែលបានលួចពីជនរងគ្រោះ ៤០០នាក់ និងក្រោយមកត្រូវបានលាងតាមរយៈបណ្តាញណិតវើកដ៏ស្មុគស្មាញរបស់អាសយដ្ឋានប្រាក់គ្រីបតូ ដើម្បីបិទបាំងប្រភពដើមរបស់ពួកគេ។ នៅក្នុងពាក្យបណ្តឹងបានចោទប្រកាន់ថា ប្រាក់គ្រីបតូដែលមានចំនួន ២២៥,៣លានដុល្លារ គឺជាផ្នែកមួយនៃការលាងលុយដែលមានមូលដ្ឋានលើ Blockchain ដោយមានប្រតិបត្តិការផ្ទេរប្រាក់រាប់រយពាន់ និងត្រូវបានប្រើជាប្រាក់ចំណូលនៃការវិនិយោគប្រាក់គ្រីបតូឆបោកនៅទូទាំងអាសយដ្ឋានប្រាក់គ្រីបតូជាច្រើន រួមទាំងគណនីនៅលើ Blockchain ដើម្បីលាក់បាំងប្រភពប្រាក់ខុសច្បាប់ទាំងនេះ បើយោងតាមក្រសួងយុត្តិធម៌។
សកម្មភាពទាំងនេះធ្វើឡើងដោយក្រសួងយុត្តិធម៌អាមេរិក ភ្នាក់ងារ FBI សេវាសម្ងាត់ និងដៃគូឯកជន Tether និង TRM Labs តំណាងឱ្យការរឹបអូសប្រាក់គ្រីបតូដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តសេវាសម្ងាត់អាមេរិក (USSS)។ ប្រាក់ទាំងអស់ត្រូវបានរួមបញ្ចូលទៅក្នុងក្រុមកាបូប USDT ចុងក្រោយជាច្រើន ដែលកាបូបនីមួយៗមានប្រាក់ចន្លោះពី ៣លានដុល្លារ និង ១៣៥លានដុល្លារ ដែលជាចំនួនដ៏ច្រើនសម្រាប់បង់ថ្លៃហ្គាស (រហូតដល់ទៅ ១២៥,០០០ដុល្លារ) ដើម្បីរំខានដល់ការតាមដាន។

TRM បានរកឃើញគណនី 144 OKX ដែលប្រើនៅក្នុងគ្រោងការណ៍ជាច្រើន ដែលទាក់ទងនឹងឯកសារជាភាសាវៀតណាម ‘Know Your Customer’ និងមានរូបថតត្រូវបានថតនៅទីតាំងដូចគ្នា ដែលអាចជាប្រតិបត្តិការឆបោកដែលបានរៀបចំ។ មានករណីមួយនៅក្នុងចំណោមករណីជាច្រើនបានលើកឡើងនៅក្នុងពាក្យបណ្តឹងថា មានឧទាហរណ៍នៃគណនី OKX ដែលទទួលប្រាក់ ៣,១លាន USDT ពីនាយកប្រតិបត្តិការធនាគារ Heartland Tri-State Bank CEO (“S.H.”)។ នេះគ្រាន់តែជាករណីមួយនៃការទូទាត់ប្រាក់ដែលជនឆបោកបានធ្វើ។ សរុបទៅ S.H. ត្រូវបានបញ្ឆោតឱ្យផ្ទេរប្រាក់ចេញពីទ្រព្យធនាគាររបស់គាត់ចំនួន ៤៧,១លានដុល្លារ ដែលត្រូវបានគេជឿថា គាត់កំពុងធ្វើការវិនិយោគគ្រីបតូស្របច្បាប់។
បើទោះជាមានភាពស្មុគស្មាញក៏ដោយ អ្នកស៊ើបអង្កេត Blockchain នៅតែដឹងពីបណ្តាញណិតវើកលាងលុយ ដោយការប្រើ LIFO (last-in-first-out) tracing សម្រាប់តាមដានប្រាក់តាមរយៈអាសយដ្ឋានដាក់ប្រាក់ឆបោកចំនួន ៩៣ បន្ទាប់មកកាបូបប្រាក់ផ្សេងទៀតចំនួន ៣៥ និងចុងក្រោយរួមបញ្ចូលគ្នាជា ៧ក្រុម។ ប្រាក់ Stablecoin Tether (USDT) បង្កក Tokens ដែលជាប់ពាក់ព័ន្ធនឹងក្រុមទាំងនេះ ផ្ញើប្រាក់ទាំងនោះចេញ (burned) និងដាក់ប្រាក់ចូលវិញ (reissued) ទៅកាន់រដ្ឋាភិបាលអាមេរិក ដែលអនុញ្ញាតឱ្យស្តារឡើងវិញនូវការរឹបអូសស៊ីវិល។ យន្តការដ៏សំខាន់នេះប្រហែលជាត្រូវបានប្រើ នៅពេលក្រុមច្បាប់រឹបអូសទ្រព្យឌីជីថលទាំងនោះ។
ដើម្បីដំណើរការវាឡើងវិញ ក្រសួងយុត្តិធម៌អាមេរិកបានអំពាវនាវឱ្យមានលក្ខន្តិកៈសហព័ន្ធចំនួន២ ឈ្មោះ 18 U.S.C. § 981(a)(1)(A) និង 18 U.S.C. § 981(a)(1)(C) ដែលអនុញ្ញាតចំពោះការរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធក្នុងការលាងលុយ និងទទួលបានពីការឆបោកឌីជីថល។ ជំហានបន្ទាប់នៅក្នុងដំណើរការគួរតែកំណត់អត្តសញ្ញាណជនរងគ្រោះតាមរយៈ សំណើដំណើរការ និងប្រើចំនួនប្រាក់ដែលរឹបអូសបានសម្រាប់សងប្រាក់ ទោះបីជាមិនមានការប្រកាសជាក់លាក់ណាមួយត្រូវបានធ្វើឡើងក្តី។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥









