ជនល្មើស៥នាក់សារភាពពីបទលាងលុយដែលពួកគេបានលួចពីការឆបោកលើការវិនិយោគ ៣៦លានដុល្លារ

0

បុរសចំនួន ៥នាក់មកពីប្រទេសចិន អាមេរិក និងតួកគីបានសារភាពពីកំហុសថាបានពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មអន្តរជាតិ និងបានលាងលុយប្រមាណ ៣៧លានដុល្លារដែលបានលួចពីជនរងគ្រោះអាមេរិកនៅក្នុងការឆបោកលើការវិនិយោគប្រាក់គ្រីបតូដែលបានយកចេញពីប្រទេសកម្ពុជា។

អ្នកសមគំនិតដែលរស់នៅក្រៅប្រទេសបានទៅដល់គោលដៅនៅសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ការហៅទូរស័ព្ទ សារជាអត្ថបទ និងសេវាណាត់ជួប (date) អនឡាញដើម្បីបង្កើនទំនុកចិត្ត ព្រមទាំងបានផ្សព្វផ្សាយពីការវិនិយោគទ្រព្យឌីជីថលឆបោក និងកុហកថាចំនួនប្រាក់របស់ជនរងគ្រោះបានកើន បន្ទាប់ពីជនខិលខូចបានបញ្ឆោតពួកគេឱ្យធ្វើការវិនិយោគ ប៉ុន្តែការពិតប្រាក់របស់ពួកគេត្រូវបានលួចទៅវិញ។ មិនតិចជាង ៣៦,៩លានដុល្លារទេ “ត្រូវបានវិនិយោគ” ដោយជនរងគ្រោះត្រូវបានបញ្ជូនពីគណនីធនាគារអាមេរិកទៅគណនី Deltec Bank នៅកោះ Bahamas ដែលត្រូវបានបើកនៅក្រោមឈ្មោះ Axis Digital Limited។

បុរសទាំងប្រាំនាក់មានឈ្មោះ (Joseph Wong នៅ Alhambra, Yicheng Zhang នៅប្រទេសចិន, Jose Somarriba នៅ Los Angeles, Shengsheng He នៅ La Puente, និង Jingliang Su នៅប្រទេសចិន រួមទាំងតួកគី) បានសារភាពពីកំហុសថាបានជួយលាងលុយដែលបានលួចតាមរយៈក្រុមហ៊ុន U.S. Shell ក៏ដូចជាគណនីធនាគារអន្តរជាតិចម្រុះ និងកាបូបឌីជីថល។ ជនល្មើស Wong បានដឹកនាំក្រុមលាងលុយនៅ Los Angeles ដែលបានបង្កើតក្រុមហ៊ុន Shell និងបានប្រើប្រាស់គណនីធនាគារអាមេរិក ដើម្បីផ្ទេរប្រាក់ជនរងគ្រោះ។ ជនល្មើស Zhang បានគ្រប់គ្រងលើគណនីធនាគារអាមេរិកចំនួន២ផ្សេងគ្នា ដែលត្រូវបានប្រើសម្រាប់លាងលុយដែលបានលួច។ Somarriba បានប្រទះឃើញ Axis Digital និងបើកគណនីធនាគារ Deltec នៅពេល Su បានចូលរួមក្នុងប្រតិបត្តិការនៅពេលក្រោយជាអ្នកដឹកនាំ ដែលគ្រប់គ្រងការបំប្លែង និងផ្ទេររូបិយបណ្ណគ្រីបតូ។ ជនល្មើសទាំងបីនាក់បានប្រើប្រាស់ Deltec Bank សម្រាប់ប្តូរប្រាក់ជនរងគ្រោះទៅ Tether (USDT) Stablecoin និងផ្ទេរប្រាក់ពួកគេទៅកាបូបឌីជីថលនៅប្រទេសកម្ពុជា។ ពីទីនោះ អ្នកសមគំនិរបស់ពួកគេបានបញ្ជូន USDT ទៅកាន់មេដឹកនាំមជ្ឈមណ្ឌលឆបោកក្នុងតំបន់ផ្សេងៗ។

អ្នកសមគំនិត៨នាក់បានសារភាពកំហុស៖ ជនល្មើស Zhang ត្រូវបានឃុំខ្លួនតាំងពីខែឧសភា ឆ្នាំ២០២៤ ខណៈ Su ត្រូវបានចាប់ខ្លួននៅចុងឆ្នាំ២០២៤។ Zhang និង Wong បានសារភាពពីបទសមគំនិតលាងលុយ ដែលប្រឈមនឹងទោសជាប់ពន្ធនាគារ ២០ឆ្នាំ។ Zhang, Somarriba និង Su ក៏បានសារភាពពីបទឃុបឃិតប្រតិបត្តិអាជីវកម្មសេវាកម្មប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ ដោយប្រឈមនឹងទោសជាប់ពន្ធនាគារ ៥ឆ្នាំ។

រហូតមកដល់ពេលនេះ អ្នករួមគំនិតចំនួន ៨នាក់ដែលជាផ្នែកមួយនៃឧក្រិដ្ឋកម្មនេះបានសារភាពកំហុសរួមទាំងជនជាតិចិន Daren Li និង Yicheng Zhang ដែលត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៤ ហើយត្រូវបានចោទប្រកាន់ពីបទដឹកនាំក្រុមឧក្រិដ្ឋកម្មលាងលុយយ៉ាងហោចណាស់ ៧៣លានដុល្លារពីការឆបោកវិនិយោគរូបិយបណ្ណឌីជីថល។ នៅខែធ្នូ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជនសង្ស័យចំនួន ៤នាក់ផ្សេងទៀតពីបទពាក់ព័ន្ធក្នុងផែនការដ៏ធំនេះដែលទាក់ទងនឹងការបាត់បង់ប្រាក់ ៨០លានដុល្លារ។ របាយការណ៍ឧក្រិដ្ឋកម្មអន្តរជាតិឆ្នាំ២០២៤ របស់ភ្នាក់ងារ FBI បានព្រមានថា ជនឆបោកវិនិយោគបានលួចប្រាក់មិនតិចជាង ៦,៥ពាន់លានដុល្លារកាលពីឆ្នាំមុន (បើយោងតាមករណីប្តឹងចំនួន ៤៧,៩១៩) បើប្រៀបទៅឆ្នាំ២០២៣ មានចំនួន ៤,៥៧ពាន់លានដុល្លារ។

https://www.bleepingcomputer.com/news/security/five-plead-guilty-to-laundering-36-million-stolen-in-investment-scams/

ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here