ហេគឃ័រកេងចំណេញលើ Google Apps Script នៅក្នុងការវាយប្រហារគេចពីការបន្លំ

0

ហេគឃ័រកំពុងតែកេងចំណេញលើផ្លេតហ្វមអភិវឌ្ឍ ‘Google Apps Script’ ដើម្បីបង្ហោះគេហទំព័រឆបោកបែប Phishing ដែលបង្ហាញដូចជាស្របច្បាប់ ដើម្បីលួចអត្តសញ្ញាណ Login ។

ទំនោរថ្មីនេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវសុវត្ថិភាពនៅ Cofense ដែលព្រមានថា Login Windows ក្លែងបន្លំត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ហើយមើលទៅពិតជាដូចនឹង Login Screen ស្របច្បាប់អញ្ចឹង។ Cofense ពន្យល់ថា អ្នកវាយប្រហារបានប្រើអ៊ីម៉ែលបន្លំជាវិក័យប័ត្រ ដែលមានលីងភ្ជាប់ទៅកាន់គេហទំព័រដែលប្រើប្រាស់ Google Apps Script ហើយជាផ្លេតហ្វមអភិវឌ្ឍមួយដែលបានរួមបញ្ចូលនៅក្នុងផលិតផលរបស់ Google។

ដោយការបង្ហោះទំព័រឆបោកនៅក្នុងមជ្ឈដ្ឋានដែលទុកចិត្តរបស់ Google អ្នកវាយប្រហារបានបង្កើតការបំភាន់ដែលមើលទៅដូចជាត្រឹមត្រូវ។ រឿងនេះធ្វើឱ្យជនខិលខូចងាយស្រួលក្នុងការឆបោកអ្នកទទួលឱ្យផ្តល់នូវព័ត៌មានសម្ងាត់។

Phishing page hosted on Google infrastructure

ការកេងចំណេញលើសេវាស្របច្បាប់៖ Google Apps Script គឺជាផ្លេតហ្វម Cloud Script ដែលមានមូលដ្ឋានលើ JavaScript ចេញពីក្រុមហ៊ុន Google ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការងារដោយស្វ័យប្រវត្តិ និងពង្រីកមុខងាររបស់ផលិតផល Google Workspace ដូចជា Google Sheets, Docs, Drive, Gmail និង Calendar។ Script ទាំងនេះដំណើរការនៅលើ Google Domain ដែលគួរទុកចិត្តនៅក្រោមគេហទំព័រ “script.google.com” រួមទាំងស្ថិតនៅក្នុងបញ្ជីអនុញ្ញាតរបស់ផលិតផលសុវត្ថិភាពជាច្រើន។ អ្នកវាយប្រហារសរសេរ Google Apps Script ដែលបានបង្ហាញ Login Page ក្លែងក្លាយ ដើម្បីចាប់យកការបញ្ចូលអត្តសញ្ញាណជនរងគ្រោះ។ ទិន្នន័យត្រូវបានបញ្ជូនចេញទៅម៉ាស៊ីនមេរបស់អ្នកវាយប្រហារតាមរយៈសំណើដែលត្រូវបានលាក់ទុក។

Sample of a phishing email used in the attacks

ដោយសារតែ ផ្លេតហ្វមអនុញ្ញាឱ្យអ្នកប្រើប្រាស់ដែលមានគណនី Publish Script ជាកម្មវិធីគេហទំព័សាធារណៈ ដែលផ្តល់ឱ្យវានូវ Google Domain នោះ ជនខិលខូចអាចចែករំលែកវាជាមួយជនរងគ្រោះយ៉ាងងាយតាមរយៈអ៊ីម៉ែល ដែលនឹងមិនបណ្តាលឱ្យមានការព្រមានណាមួយឡើយ។ អ៊ីម៉ែលឆបោកមានផ្ទុកការវិក័យបត្រទូទាត់ប្រាក់ ឬការហៅទូរស័ព្ទទាក់ទងនឹងពន្ធសម្រាប់អ្នកទទួល ដោយភ្ជាប់ទៅទំព័របន្លំដែលបង្ហោះដោយ Google ដែលមានបំណងព្យាបាទ។

បន្ទាប់ពី ជនរងគ្រោះបញ្ចូលឈ្មោះប្រើប្រាស់ និងលេខសម្ងាត់របស់ពួកគេ ពួកគេត្រូវបានបញ្ជូនទៅកាន់សេវាស្របច្បាប់ ដែលត្រូវបានបន្លំ ដើម្បីកាត់បន្ថយការសង្ស័យ និងផ្តល់ពេលវេលាឱ្យជនខិលខូចបំពានលើទិន្នន័យដែលបានលួច។ Google Apps Script ទំនងជារបស់ថ្មី ដែលហេគឃ័រផ្តោតលើការស្វែងរកផ្លេតហ្វមស្របច្បាប់ ដើម្បីកេងចំណេញលើការគេចវេស និងប្រសិទ្ធភាពនៃប្រតិបត្តិការ។ នៅក្នុងករណីនេះ វាក៏ផ្តល់ឱ្យអ្នកវាយប្រហានូវភាពបត់បែនដើម្បីសម្រប​ Script របស់ពួកគេដោយមិនចាំបាច់ Resend លីងថ្មីទេ។ វិធានការការពារដ៏មានប្រសិទ្ធភាពគួរតែ កំណត់រចនាសម្ព័ន្ធសុវត្ថិភាពអ៊ីម៉ែល ដើម្បីពិនិត្យមើលលីងសេវាក្លោដ ហើយប្រសិនបើអាច សូមឱ្យរារាំងការចូលប្រើប្រាស់ Google Apps Script URLs ឬយ៉ាងហោចណាស់ដាក់ទង់ពួកវាថាអាចមានគ្រោះថ្នាក់។

https://www.bleepingcomputer.com/news/security/threat-actors-abuse-google-apps-script-in-evasive-phishing-attacks/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here