FBI បានរឹបអូសកាក់ Bitcoin មានតម្លៃប្រមាណ ២,៤លានដុល្លារពីប្រតិបត្តិការមេរោគចាប់ជម្រិត Chaos

0

ភ្នាក់ងាររដ្ឋាភិបាលបានរឹបអូសកាក់ប្រមាណ 20 Bitcoins ពីអាសយដ្ឋានប្រាក់គ្រីបតូដែលជាកម្មសិទ្ធិរបស់សមាជិកក្រុមមេរោគចាប់ជម្រិត Chaos ដែលពាក់ព័ន្ធនឹងការវាយប្រហារសាយប័រ និងការជម្រិតទារប្រាក់ពីក្រុមហ៊ុនតិចសាស។

គ្រីបតូត្រូវបានគេរឹបអូសកាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ដោយសារការតាមដានសាខាមួយឈ្មោះ “Hors” ដែលត្រូវបានសង្ស័យពីការវាយប្រហារលាងលុយប្រឆាំងនឹងក្រុមហ៊ុនជាច្រើន។ ភ្នាក់ងារ FBI បានប្រកាសថា ប្រាក់ដែលរឹបអូសបានពីការតាមដានអាសយដ្ឋានគ្រីបតូដែលជាប់ទាក់ទងនឹងសមាជិកក្រុមឧក្រិដ្ឋកម្មសាយប័រ Chaos ដែលគេស្គាល់ថាជា ‘Hors’ ដែលត្រូវបានភ្ជាប់នឹងការវាយប្រហារមេរោគចាប់ជម្រិតប្រឆាំងនឹងជនរងគ្រោះនៅក្នុងស្រុកភាគខាងជើងនៃរដ្ឋតិចសាស រួមទាំងទីតាំងផ្សេងទៀត។

Tweet

ជាលទ្ធផលនៃសកម្មភាពតាមដានទាំងនេះ កាក់ប្រហែល 20.2891 BTC ត្រូវបានរឹបអូស (បច្ចុប្បន្នមានតម្លៃមិនតិចជាង ២,៣លានដុល្លារ) ពីអាសយដ្ឋានគ្រីបតូ bc1q5d8af0crjhlnepjq08muhh55899rf2ktye3sxd នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥។ ក្រសួងយុត្តិធម៌អាមេរិកបានបញ្ចេញការណែនាំថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ដើម្បីស្វែងរកចំនួនប្រាក់ដែល FBI បានរឹបអូស ហើយឥឡូវនេះមានតម្លៃប្រមាណ ២,៤លានដុល្លារ។ ចំពោះការរឹបអូស រដ្ឋប្បវេណីបានអនុញ្ញាតឱ្យរដ្ឋាភិបាលដាក់ពាក្យបណ្តឹងផ្ទាល់ប្រឆាំងនឹងទ្រព្យសម្បត្តិ ដែលស្វែងរកការកាន់កាប់ដោយអចិន្ត្រៃយ៍លើទ្រព្យដែលគេជឿថា មានជាប់ទាក់ទងទៅនឹងសកម្មភាពឧក្រិដ្ឋកម្មក្នុងករណីនេះ។

មេរោគចាប់ជម្រិត Chaos រស់ឡើងវិញ៖ ប្រាក់គ្រីបតូត្រូវបានរឹបអូសដោយប្រតិបត្តិការបង្រ្កាបមេរោគចាប់ជម្រិត Chaos ដែលត្រូវបានគេជឿជាក់ថា ជាការផ្លាស់ប្តូរម៉ាករបស់ក្រុមមេរោគចាប់ជម្រិត BlackSuit។ បើទោះជាឈ្មោះដូចគ្នានឹងអញ្ញត្តិមេរោគចាប់ជម្រិត low-tier ដែលក្រុមឧក្រិដ្ឋកម្មសាយប័របានប្រើតាំងពីពាក់កណ្តាលឆ្នាំ២០២១ក្តី ក៏ក្រុម Chaos ថ្មីមិនមានទាក់ទងនឹងអញ្ញត្តិចាស់នេះទេ។ ប្រតិបត្តិការមេរោគចាប់ជម្រិត Chaos ថ្មីមានឬសគល់ចេញពីក្រុមមេរោគចាប់ជម្រិត Conti ដែលរងគ្រោះដោយសារការបំពានទិន្នន័យ និងបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២២។ បន្ទាប់មក សមាជិករបស់វាបានបំបែកចូលទៅក្នុងក្រុមមេរោគចាប់ជម្រិតជាច្រើនផ្សេងទៀត។ នៅដើមឆ្នាំ២០២៣ ក្រុមមេរោគចាប់ជម្រិត Royal (Quantum) ត្រូវបានបង្កើតឡើង ដែលត្រូវបានគេជឿថា ជាអ្នកស្នងបន្តផ្ទាល់ពីប្រតិបត្តិការ Conti ដ៏ល្បីល្បាញ។

នៅខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីរងសម្ពាធដោយសារការវាយប្រហារលើ City of Dallas នៃរដ្ឋតិចសាស និងការអនុវត្តច្បាប់ ប្រតិបត្តិការមេរោគចាប់ជម្រិត Royal បានចាប់ផ្តើមធ្វើតេស្តសាកល្បងលើ BlackSuit Encryptor ថ្មីមួយ ចុងក្រោយក៏បានប្តូរម៉ាកទៅជា BlackSuit វិញ។ អ្នកស្រាវជ្រាវនៅ Cisco Talos ជឿថា មេរោគចាប់ជម្រិត Chaos ថ្មីគឺជាការប្តូរឈ្មោះរបស់ BlackSuit បើយោងតាមការអ៊ីនគ្រីប រចនាសម្ព័ន្ធកំណត់សម្គាល់តម្លៃលោះ និង Toolset ដែលបានប្រើនៅក្នុងការវាយប្រហារស្រដៀងគ្នា។ ខណៈ ក្រសួងយុត្តិធម៌អាមេរិក និងភ្នាក់ងារ FBI មិនបានបែងចែកច្បាស់ពីក្រុម Chaos ‘Hors’ ជាកម្មសិទ្ធិរបស់នរណាក្តី តែថាការរឹបអូសកាក់ Bitcoin ជាប់ទាក់ទងនឹងប្រតិបត្តិការ Chaos ថ្មី។ ខណៈប្រតិបត្តិការមេរោគចាប់ជម្រិត BlackSuit មានគេហទំព័រជម្រិតទារប្រាក់ដែលត្រូវបានរឹបអូសដោយការអនុវត្តច្បាប់កាលពីសប្តាហ៍មុន វាក៏អាចថា ការស៊ើបអង្កេតការអនុវត្តច្បាប់បានលាតត្រដាងកាបូបប្រាក់គ្រីបតូនេះដែលជាផ្នែកមួយនៃប្រតិបត្តិការបង្រ្កាបផងដែរ។

https://www.bleepingcomputer.com/news/security/fbi-seizes-24m-in-bitcoin-from-new-chaos-ransomware-operation/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here