Jaguar Land Rover បញ្ជាក់ពីការលួចទិន្នន័យ បន្ទាប់ពីការវាយប្រហារសាយប័រនាពេលថ្មីៗនេះ

0

ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover (JLR) បានបញ្ជាក់នៅថ្ងៃនេះថា អ្នកវាយប្រហារក៏បានលួចទិន្នន័យមួយចំនួន នៅក្នុងអំឡុងនៃការវាយប្រហារសាយប័រនាពេលថ្មីៗ ដែលបានបង្ខំឱ្យក្រុមហ៊ុនបិទប្រព័ន្ធ និងណែនាំបុគ្គលិកមិនឱ្យរាយការណ៍ពីការងារទេ។

ក្រុមហ៊ុន JRL ដំណើរការជាស្ថាប័នឯករាជ្យក្រោមក្រុមហ៊ុន Tata Motors India បន្ទាប់ពីការទិញរបស់ក្រុមហ៊ុន Ford កាលពីឆ្នាំ២០០៨។ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំមិនតិចជាង ៣៨ពាន់លានដុល្លារ ជាមួយបុគ្គលិក JLR ប្រមាណជា ៣៩,០០០នាក់ និងផលិតរថយន្តប្រហែល ៤០០,០០០គ្រឿងរៀងរាល់ឆ្នាំ។ ក្រុមហ៊ុនផលិតរថយន្តនេះបានលាតត្រដាងពីការវាយប្រហារកាលពីដើមខែកញ្ញា ដោយបានបញ្ជាក់ថា សកម្មភាពផលិតរបស់ខ្លួនត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ។ JLR កំពុងតែចាប់ផ្តើមដំណើរការឡើងវិញ ហើយការស៊ើបអង្កេតអំពីឧប្បត្តិហេតុតាំងពីពេលនោះមកមានជំនួយពីមជ្ឈមណ្ឌលសន្តិសុខសាយប័ររបស់ចក្រភពអង់គ្លេស (NCSC)។

ក្នុងសន្ទរកថាថ្ងៃនេះបានឱ្យដឹងថា ក្រុមហ៊ុនក៏បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធអំពីការបំពានទិន្នន័យ។ JLR បានថ្លែងថា តាំងពីក្រុមហ៊ុនបានដឹងពីឧប្បត្តិហេតុសាយប័រនេះ ក្រុមហ៊ុនកំពុងតែធ្វើការជាមួយអ្នកជំនាញសន្តិសុខសាយប័រភាគីទីបី ដើម្បីចាប់ផ្តើមកម្មវិធីសកលរបស់ក្រុមហ៊ុនឡើងវិញនៅក្នុងលក្ខណៈគ្រប់គ្រង និងសុវត្ថិភាព។

ជាលទ្ធផលនៃការស៊ើបអង្កេត ឥឡូវក្រុមហ៊ុនជឿថា ទិន្នន័យខ្លះបានរងផលប៉ះពាល់ ហើយក្រុមហ៊ុនកំពុងតែជូនដំណឹងទៅនិយតករពាក់ព័ន្ធ។ ការស៊ើបអង្កេតកោសល្យវិច្ច័យនៅតែបន្ត ថែមទាំងក្រុមហ៊ុនគ្រោងទាក់ទងជនរងគ្រោះប្រសិនបើក្រុមហ៊ុនរកឃើញថាទិន្នន័យរបស់ពួកគេរងផលប៉ះពាល់។ ខណៈ JLR បានបញ្ជាក់ថា ហេគឃ័របានលួចព័ត៌មានពីប្រព័ន្ធរបស់ខ្លួនដែលត្រូវបានគ្រប់គ្រង តែក្រុមហ៊ុនមិនបានបង្ហាញពីក្រុមឧក្រិដ្ឋកម្មសាយប័រជាក់លាក់ណាមួយនោះទេ ហើយក៏មិនមានក្រុមមេរោគចាប់ជម្រិតណាមួយទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។

ទោះជាយ៉ាងណា ក្រុមឧក្រិដ្ឋកម្មសាយប័រដែលហៅខ្លួនឯងថា “Scattered Lapsus$ Hunters” បានថ្លែងទទួលខុសត្រូវចំពោះការបំពានលើ Telegram ដោយការចែករំលែក Screenshots របស់ប្រព័ន្ធ JLR SAP ផ្ទៃក្នុង និងថ្លែងថា ពួកគេក៏បានដាក់ពង្រាយមេរោគនៅលើប្រព័ន្ធរបស់ក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រងផងដែរ។ ក្រុមនេះអះអាងថា មានក្រុមឧក្រិដ្ឋកម្មសាយប័រដែលចូលរួមជាមួយដូចជា ក្រុមចាប់ជម្រិត Lapsus$, Scattered Spider និង ShinyHunters។ ក្រុមដដែលនេះក៏នៅពីក្រោយការវាយប្រហារលួចទិន្នន័យ Salesforce ដ៏ធំដែលបានប្រើ Social Engineering និងបានលួច Salesloft Drift OAuth Tokens សម្រាប់លួចទិន្នន័យពីក្រុមហ៊ុនជាច្រើន។ បញ្ជីនៃក្រុមហ៊ុនដែលករណី Salesforce ត្រូវបានបំពាននៅក្នុងការវាយប្រហារទាំងនេះរួមមា GoogleCloudflareElasticPalo AltoNetworksZscalerTenable,  Proofpoint,  CyberArkBeyondTrustJFrogFastlyQualysWorkdayCato NetworksHackerOneBugCrowd និង Rubrik

https://www.bleepingcomputer.com/news/security/jaguar-land-rover-jlr-confirms-data-theft-after-recent-cyberattack/

ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here