ហេគឃ័រកំពុងប្រើកម្មវិធី Grok ដែលជា Built-in AI របស់ក្រុមហ៊ុន X សម្រាប់ឆ្លងកាត់ការរឹតបន្តឹងការបង្ហោះតំណភ្ជាប់ដែលផ្លេតហ្វមបានណែនាំដើម្បីកាត់បន្ថយការផ្សាយពាណិជ្ជកម្មព្យាបាទ។
បញ្ហាទាំងនេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវនៅ Guardio Labs ដែលភាគច្រើនជាអ្នកផ្សាយពាណិជ្ជកម្មព្យាបាទ ជាទូទៅប្រើប្រាស់ការផ្សាយពាណិជ្ជកម្មតាមវីដេអូ ដែលមានផ្ទុកមាតិកាសម្រាប់វ័យជំទង់ និងមិនរួមបញ្ចូលទាក់ទងនឹងខ្លឹមសារចម្បងនៃការបង្ហោះទេ ដើម្បីជៀសវាងការទប់ស្កាត់ពី X។ ជំនួសមកវិញ ពួកគេបានលាក់វានៅក្នុង “From” Metadata នៅក្រោម Video Card ដែលជាក់ស្តែងមិនត្រូវបានស្គេនរកឃើញតំណភ្ជាប់ (Link) ព្យាបាទដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយទេ។

បន្ទាប់មក ហេគឃ័របានស្នើសុំ Grok តាមរយៈការឆ្លើយតប (Reply) ដើម្បីផ្សាយអំពីការបង្ហោះដូចជា “តើវីដេអូនេះមកពីណា? ឬ តើអ្វីជាតំណភ្ជាប់ទៅវីដេអូនេះ?”។ Grok ញែក Field “From:” ដែលបានលាក់ និងឆ្លើយតបជាមួយនឹង Link ព្យាបាទនៅក្នុងទម្រង់ដែលអាចចុចបាន (Clickable) ហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចុចលើវា និងចូលទៅកាន់គេហទំព័រព្យាបាទ។

ដោយសារតែកម្មវិធី Grok ជាគណនីប្រព័ន្ធដែលអាចទុកចិត្តបានដោយស្វ័យប្រវត្តិនៅលើវេទិកា X វាជំរុញការបង្ហោះដែលមានភាពជឿជាក់, ដល់អ្នកប្រើប្រាស់, SEO និងភាពល្បីរបស់តំណភ្ជាប់ ដោយបង្កើនលទ្ធភាពដែលវានឹងត្រូវផ្សាយទៅកាន់អ្នកប្រើប្រាស់មួយចំនួនធំ។ អ្នកស្រាវជ្រាវបានរកឃើញថា ភាគច្រើននៃ Link ទាំងនេះដំណើរការតាមរយៈបណ្តាញណិតវើកផ្សាយពាណិជ្ជកម្ម (Shady Ad) ដែលនាំទៅដល់ការឆបោកដូចជា តេស្តសាកល្បង CAPTCHA ក្លែងក្លាយ, មេរោគលួចព័ត៌មាន និង Payloads ព្យាបាទដទៃទៀត។ ជាងនេះទៀត ពួកវាត្រូវបានផ្សព្វផ្សាយទៅអ្នកប្រើប្រាស់នៅលើវេទិកាតាមរយៈការផ្សាយពាណិជ្ជកម្មព្យាបាទ ដែលទទួលបានការជំរុញបន្ថែមពី Grok។ អ្នកស្រាវជ្រាវបានហៅបច្ចេកទេសនៃការកេងចំណេញលើចន្លោះប្រហោងនេះថាជា “Grokking” ហើយកត់សម្គាល់ថា វាពិតជាមានប្រសិទ្ធភាពណាស់នៅក្នុងករណីខ្លះសម្រាប់ការពង្រីកការផ្សាយពាណិជ្ជកម្មព្យាបាទ ទៅដល់អ្នកប្រើប្រាស់រាប់លាននាក់។

ដំណោះស្រាយល្អរួមមានការស្គេនគ្រប់ Fields ទាំងអស់ រារាំង Link ដែលបានលាក់ និងបន្ថែមប្រព័ន្ធសុវត្ថិភាពសម្រាប់កម្មវិធី Grok ដូច្នេះ AI មិនពង្រីកតំណភ្ជាប់ព្យាបាទទៅអ្នកប្រើប្រាស់នោះទេ ប៉ុន្តែធ្វើការច្រោះ និងត្រួតពិនិត្យតំណភ្ជាប់ដែលមាននៅក្នុងបញ្ជីខ្មៅ (Blocklists)។ អ្នកស្រាវជ្រាវបានបញ្ជាក់ថា គាត់បានទាក់ទងទៅក្រុមហ៊ុន X រាយការណ៍ពីបញ្ហានេះ និងបានទទួលការបញ្ជាក់ក្រៅផ្លូវការពីវិស្វករ Grok រួចរាល់ហើយ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥









