ប៉ូលីស Europol ចុះបង្រ្កាបក្រុមវិនិយោគប្រាក់គ្រីបតូឆបោកចំនួន ៥០លានអឺរ៉ូ

0

អាជ្ញាធរអូទ្រីស និងអាល់បានី (Austrian and Albanian) បានចុះបង្រ្កាបក្រុមឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិករវិនិយោគប្រាក់គ្រីបតូឆបោកដ៏ធំមួយ ដែលបានបណ្តាលឱ្យបាត់បង់ប្រាក់ចំនួន ៥០លានអឺរ៉ូ (ប្រហែល ៥៨,៥លានដុល្លារ) នៅទូទាំងសកលលោក។

សកម្មភាពបង្រ្កាបរួមមួយដែលបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣ និងត្រូវបានគាំទ្រដោយភ្នាក់ងារ Europol និង Eurojust បានឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន ១០នាក់ បន្ទាប់ពីចុះស្រាវជ្រាវនៅតាមមជ្ឈមណ្ឌលហៅទូរស័ព្ទចំនួន៣ និងលំនៅដ្ឋានឯកជនចំនួន ៩កន្លែង នៅពាក់កណ្តាលខែមេសា។ នៅក្នុងអំឡុងនៃការបង្រ្កាប មន្រ្តីអនុវត្តច្បាប់បានរឹបអូសប្រាក់សុទ្ធចំនួន ៨៩១,៧៣៥អឺរ៉ូ កុំព្យូទ័រចំនួន ៤៤៣គ្រឿង ទូរស័ព្ទ ២៣៨គ្រឿង កុំព្យូទ័រយួរដៃ ៦គ្រឿង និងឧបករណ៍ស្តុកទិន្នន័យជាច្រើនសម្រាប់ពិនិត្យកោសល្យវិច្ច័យ។ ក្រុមឆបោកមានប្រតិបត្តិការដូចអាជីវកម្មស្របច្បាប់ ដោយរួមមានបុគ្គលិក ៤៥០នាក់នៅទូទាំងនាយដ្ឋានផ្នែកលក់ ផ្នែករក្សាអតិថិជន ផ្នែកហិរញ្ញវត្ថុ ផ្នែក IT និងធនធានមនុស្ស។ ដូចភ្នាក់ងារ Europol បានពន្យល់នៅក្នុងសារព័ត៌មាន មេដឹកនាំក្រុមត្រួតពិនិត្យសកម្មភាពជាប្រចាំ ខណៈពេលដែលអ្នកគ្រប់គ្រងមជ្ឈមណ្ឌលហៅទូរស័ព្ទដើម្បីសម្របសម្រួល និងណែនាំអ្នកដឹកនាំក្រុម ព្រមទាំងប្រតិបត្តិការសកម្មភាព។

Criminal call center in Tirana

ប្រតិបត្តិករបានធ្វើការជាក្រុមដែលមានសមាជិកចាប់ពី ៦ទៅ៨នាក់ជាភាសាបរទេស (អាឡឺម៉ង់ អង់គ្លេស អ៊ីតាលី ក្រិច និងអេស្បាញ) ហើយបានទទួលប្រាក់ខែប្រហែល ៨០០អឺរ៉ូ បូកនឹងប្រាក់កម្រៃផ្អែកលើការអនុវត្ត។ បណ្តាញណិតវើកឧក្រិដ្ឋកម្ម (មានដំណើរការមជ្ឈមណ្ឌលហៅទូរស័ព្ទជាច្រើនកន្លែងនៅទីក្រុង Tirana ប្រទេសអាល់បានី) បានឆបោកប្រាក់ប្រហែល ៥០លានអឺរ៉ូ បើយោងតាមភ្នាក់ងារ Europol។ មជ្ឈមណ្ឌលហៅទូរស័ព្ទត្រូវបានបង្កើតឡើង និងរៀបចំយ៉ាងជំនាញ ដូចគ្នានឹងអាជីវកម្មស្របច្បាប់ដែលមានមុខងារបែងចែកតួនាទី និងការគ្រប់គ្រងតាមឋានានុក្រម។

ជនរងគ្រោះត្រូវបានទាក់ទាញឱ្យប្រើ Platforms វិនិយោគប្រាក់គ្រីបតូក្លែងបន្លំតាមរយៈការផ្សាយពាណិជ្ជកម្មនៅលើ Search Engines និងបណ្តាញសង្គម ដែលពួកគេហៅថាជា “ភ្នាក់ងារថែរក្សាអតិថិជន (Retention Agents)” ដោយបង្ហោះក្នុងនាមជាអ្នកប្រឹក្សាការវិនិយោគ និងឈ្មួញកណ្តាលយ៉ាងជំនាញ។ ភ្នាក់ងារទាំងនេះបានគ្រប់គ្រងលើគណនីវិនិយោគរបស់ជនរងគ្រោះ ហើយជាទូទៅបានប្រើកម្មវិធីពីចម្ងាយ (Remote Access Software) ដើម្បីគ្រប់គ្រងលើឧបករណ៍របស់ជនរងគ្រោះ ហើយក៏បញ្ឆោតជនរងគ្រោះឱ្យដាក់ប្រាក់ថែមតាមរយៈសម្ពាធផ្លូវចិត្តផងដែរ។ ទោះជាយ៉ាងណា ប្រាក់របស់ជនរងគ្រោះមិនត្រូវបានវិនិយោគនោះទេ។ ផ្ទុយទៅវិញ ប្រាក់ទាំងនោះត្រូវប្រើសម្រាប់ផែនការលាងលុយអន្តរជាតិ ដែលបញ្ចូលខុសច្បាប់ទៅក្នុងគណនីរបស់បណ្តាញឧក្រិដ្ឋកម្ម។

ផែនការទី២ ឧក្រិដ្ឋជនបានទាក់ទងទៅជនរងគ្រោះម្តងទៀត ដោយបានផ្តល់នូវជំនួយស្តារប្រាក់ដែលបានបាត់នោះត្រលប់មកវិញ ហើយស្នើឱ្យជនរងគ្រោះដាក់ប្រាក់បន្ថែមចំនួន ៥០០អឺរ៉ូចូលគណនីប្រាក់គ្រីបតូជាថ្លៃចូល (Entry) ដោយបានបន្លំពួកគេជាលើកទី២យ៉ាងមានប្រសិទ្ធភាព។ ការស៊ើបអង្កេតបានចាប់ផ្តើមនៅប្រទេស Vienna កាលពីពាក់កណ្តាលឆ្នាំ២០២៣ និងបានកំណត់អត្តសញ្ញាណជនរងគ្រោះនៅទូទាំងប្រទេសអ៊ីតាលី អាឡឺម៉ង់ ក្រិច អេស្បាញ កាណាដា និងចក្រភពអង់គ្លេស។ នេះជាបញ្ជីចុងក្រោយនៃក្រុមឧក្រិដ្ឋកម្មស្រដៀងគ្នាដែលត្រូវបានចុះបង្រ្កាបដោយអាជ្ញាធរអឺរ៉ុបនៅប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងការបិទបញ្ចប់បណ្តាញណិតវើកវិនិយោគឆបោកដែលជាមជ្ឈមណ្ឌលហៅទូរស័ព្ទយ៉ាងធំមួយដែលបានជួលពាណិជ្ជករចំនួន ២០០នាក់ និងបានលួចប្រាក់ប្រហែល ៣លានអឺរ៉ូពីជនរងគ្រោះក្នុងរយៈពេល១ខែ។

គួររំលឹកដែរថា កាលពីខែកក្កដា ប៉ូលីសក៏បានចុះបង្រ្កាបមជ្ឈមណ្ឌលហៅទូរស័ព្ទជាច្រើនកន្លែងនៅអឺរ៉ុបពាក់ព័ន្ធនឹងការបាត់ប្រាក់រាប់លានអឺរ៉ូ ហើយបានត្រួតពិនិត្យដោយស្ថាប័នឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងការវិនិយោគអនឡាញឆបោក (ឬការឆបោកប្រាក់គ្រីបតូ)។ ប៉ូលីសអឺរ៉ុបក៏បានបិទមជ្ឈមណ្ឌលហៅទូរស័ព្ទចំនួន ១២កន្លែង កាលពីខែឧសភា ដែលទាក់ទងនឹងការហៅទូរស័ព្ទឆបោករាប់ពាន់ក្នុងមួយថ្ងៃៗ។ នាពេលថ្មីៗនេះ កាលពីខែកក្កដា ប៉ូលីសអេស្បាញបានចុះរុះរើក្រុមវិនិយោគគ្រីបតូឆបោក ដែលបានលាងលុយកខ្វក់មិនតិចជាង ៤៦០លានអឺរ៉ូ (៥៤០លានដុល្លារ) ដែលបានលួចពីជនរងគ្រោះចំនួន ៥០០០នាក់នៅទូទាំងសកលលោក។

https://www.bleepingcomputer.com/news/security/european-police-dismantles-50-million-crypto-investment-fraud-ring/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here