ការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរទឹកកក Coolworld Rentals បានប៉ះពាល់ដល់ប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងបន្ទប់រក្សាទុកឈាមចំនួន៣ របស់សេវាឈាមជាតិបារាំង (EFS) ដោយធ្វើឱ្យសីតុណ្ហភាព និងប្រព័ន្ធត្រជាក់ប្រែប្រួលខុសប្រក្រតី។ ការវាយប្រហារនេះបណ្តាលមកពីមានការកេងប្រវ័ញ្ចភាពងាយរងគ្រោះក្នុងសមាសធាតុកម្មវិធីរបស់ភាគីទីបី។
ទោះជាយ៉ាងណា ប្រព័ន្ធជូនដំណឹងបានរកឃើញបញ្ហាទាន់ពេលវេលា ហើយបុគ្គលិកបានជួសជុលឧបករណ៍ និងផ្ទេរផលិតផលឈាមទៅកន្លែងរក្សាទុកមានសុវត្ថិភាព។ EFS បញ្ជាក់ថា មិនមានការបាត់បង់ផលិតផលឈាម ឬផលប៉ះពាល់ដល់សុខភាពទេ ហើយសេវាប្រមូល និងចែកចាយឈាមនៅតែដំណើរការធម្មតា។
ហេតុការណ៍នេះកើតឡើងចំពេលមានការវាយប្រហារជាបន្តបន្ទាប់លើប្រព័ន្ធទូទឹកកកនៅអឺរ៉ុប ដែលបានប៉ះពាល់ដល់ផ្សារទំនើបរាប់រយកន្លែងនៅប្រទេសបារាំង និងហាងជាង១១៥កន្លែងនៅប្រទេសអឺរ៉ុបចំនួន៦។ CISA ក៏ធ្លាប់បានបង្ហាញភាពងាយរងគ្រោះចំនួន២ លើឧបករណ៍បញ្ជាទូទឹកកក Danfoss ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហាររំលងការផ្ទៀងផ្ទាត់ និងបញ្ជាប្រព័ន្ធពីចម្ងាយបាន ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា ភាពងាយរងគ្រោះទាំងនេះត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារទាំងនេះឡើយ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦










