ការវិវឌ្ឍនៃមេរោគចាប់ជំរិត៖ Doxware

0

នារយៈពេលចុងក្រោយថ្មីៗនេះ មេរោគចាប់ជំរិតមានការកើនឡើងគួរឲ្យព្រួយបារម្ភសម្រាប់អង្គភាព/សហគ្រាសធំៗនៅគ្រប់វិស័យ។ ចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ខែមីនា ឆ្នាំ២០១៦ ចំនួនជនរងគ្រោះដោយសារមេរោគចាប់ជំរិតគឺមានច្រើនជាង ២លាននាក់ កើនឡើងចំនួន ១៧.៧ភាគរយពីឆ្នាំមុន។

មេរោគចាប់ជំរិតបានធ្វើការវាយប្រហារទៅលើមុខងាររបស់ប្រព័ន្ធ ដែលជាធម្មតាវាឆ្លងតាមរយៈអ៊ីម៉ែល រួចចាក់សោរឯកសារសំខាន់ៗ (encrypt) ដ៏រាបណាអ្នកប្រើប្រាស់បង់ប្រាក់តាមការទាមទារ។ យោងទៅតាមស្ថិតិរបស់ FBI ដែលបានសរសេរនៅក្នុងរបាយការណ៍ Malwarebytes បានឲ្យដឹងថា ហេគឃ័ររកចំណូលបាន ២០៩លានដុល្លាពីជនរងគ្រោះនៅក្នុង ០៣ខែដំបូងក្នុងឆ្នាំ២០១៦ ដែលនឹងអាចរកប្រាក់បានប្រហែលជា ១ប៊ីលានដុល្លាក្នុងឆ្នាំ២០១៦នេះ ។

ក្រុមហ៊ុនភាគច្រើនបានជៀសវាងនូវការបង់ប្រាក់ទៅឲ្យហេគឃ័រដោយការយកទិន្នន័យពី back-up drives ហើយអាចចាប់ផ្តើមអាជីវកម្មសារឡើងវិញ។ ដោយសារតែមានការកើនឡើងនៃការគេចវៀស មិនបង់ប្រាក់ ក្រុមឧក្រិដ្ឋជនបានបង្កើតនូវបច្ចេកទេសកាន់តែគ្រោះថ្នាក់។ បចេ្ចកទេសចុងក្រោយនេះ គឺត្រូវបានហៅថា doxware ។

Doxware វាធ្វើការដូចគ្នាទៅនឹង ransomware ដែរ ប៉ុន្តែបន្ថែមទៅនឹងការទាមទារឲ្យបង់ប្រាក់ ក្រុមឧក្រិដ្ឋជននឹងធ្វើការគំរាមគំហែងបញ្ចេញឯកសារដែលចាក់សោរនោះទៅកាន់សាធារណៈ បើសិនជាមិនព្រមបង់ប្រាក់។ ពីរកណីរបញ្ចូលគ្នា (ចាក់សោរឯកសារ + បញ្ចេញឯកសារ) អាចធ្វើឲ្យជនរងគ្រោះមានការពិបាកគេចវៀសពីការបង់ប្រាក់ណាស់ ដែលធ្វើឲ្យហេគឃ័រកាន់តែទទួលបានប្រាក់ចំណូលច្រើនជាងមុន។

បច្ចេកទេស ​Doxware ទាមទារឲ្យមានយុទ្ធសាស្ត្រ ធ្វើផែនការច្បាស់លាស់ ដែលមានន័យថាហេគឃ័រនឹងមានគោលដៅវាយប្រហារច្បាស់លាស់ ថាតើនរណាជាគោលដៅ (អ្នកដឹកនាំ, អ្នកនយោបាយ, អ្នកសិល្បៈ និងអ្នកល្បីៗផ្សេងទៀត) ។

អ្នកដឹកនាំក្រុមហ៊ុនមានការទាក់ទងគ្នាជាច្រើននៅក្នុងអ៊ីម៉ែលជារៀងរាល់ថ្ងៃ ដែលប្រធានបទមានចាប់ពី ការអភិវឌ្ឍផលិតផលថ្មីៗ ការប្រកួតប្រជែង រហូតដល់គោលនយោបាយផ្ទៃក្នុង។ បើសិនជាទទួលរងការវាយប្រហារដោយសារ Doxware នោះលទ្ធផលមិនអាចប៉ាន់ស្មានបានឡើយ។

សូមរំពឹងថាអ្វីៗនឹងកាន់តែអាក្រក់

បច្ចេកវិទ្យានៅពីក្រោយ doxware គឺនៅមានភាពថ្មីស្រឡាងនៅឡើយ ប៉ុន្តែនឹងរំពឹងថាបញ្ហាកាន់តែអាក្រក់ទៅអាក្រក់ទៅ ។ ការវាយប្រហារថ្មីៗនេះគឺមានគោលដៅទៅលើ Windows Desktop និង Laptops ប៉ុន្តែអ្វីៗនឹងមានការផ្លាស់ប្តូរ ។ នៅពេលដែលមេរោគអាចវាយប្រហារទៅលើឧបករណ៍ចល័ត (mobile device) ការគំរាមគំហែងនឹងកាន់តែធំ ដែលអាចធ្វើឲ្យ text message, photos, data ប្រឈមមុខទៅនឹងការជ្រៀបចេញទៅក្រៅ (leak) ។

ដោយសារការគំរាមគំហែងរបស់មេរោគប្រភេទ doxware នេះកាន់តែមានការកើនឡើង និងរីករាលដាលទៅលើឧបករណ៍, អ្នកប្រើប្រាស់ និងទិន្នន័យ គឺជាគោលដៅ។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុន និងបុគ្គលត្រូវតែគិតឲ្យបានច្បាស់លាស់អំពីសន្តិសុខរបស់ទិន្នន័យ (data security) ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here