កម្មវិធី WhatsApp អាចមានលទ្ធភាពក្នុងការអាននូវសារ Encrypted របស់លោកអ្នកបាន

0

Backdoor ដែលត្រូវបានប្រើប្រាស់ដើម្បីអនុញ្ញាតឲ្យ ​Facebook និងកម្មវិធីផ្សេងទៀតក្នុងការស្ទាក់ចាប់និងអានសារកូដនីយកម្មខ្លីៗ (encrypted messages) ត្រូវបានរកឃើញនៅក្នុងកម្មវិធី ​WhatsApp ។

ក្រុមហ៊ុនហ្វេសប៊ុកអៈអាងថា មិនមាននរណាអាចធ្វើការស្ទាក់ចាប់សាររបស់ ​WhatsApp (ទោះបីជាបុគ្គលិករបស់ខ្លួនក៏ដោយ) ដើម្បីប្រាកដថាឯកជនភាពរបស់អ្នកប្រើប្រាស់ច្រើនជាង 1Billion នាក់ត្រូវបានការពារ។ ក៏ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុនអាចអាននូវសារនោះបាន ។

ក្រុមអ្នកធ្វើយុទ្ធនាការដើម្បីឯកជនភាពបាននិយាយថា ចំនុចខ្សោយទាំងនោះគឺជាការគំរាមគំហែងដ៏ធំចំពោះសេរីភាពក្នុងការបញ្ចេញមតិ ហើយបានធ្វើការព្រមានថា វាអាចត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល ក្នុងការលួចចាប់យកព័ត៌មានពីអ្នកប្រើប្រាស់។ WhatsApp បានផ្តោតការយកចិត្តទុកដាក់ជាខ្លាំងទៅលើ ឯកជនភាព (privacy) និងសន្តិសុខ (security) ហើយបានក្លាយទៅជាកម្មវិធីមួយសម្រាប់ធ្វើការទំនាក់ទំនងរវាងសកម្មជន និងអ្នកការទូត។

បច្ចេកទេសរបស់ WhatsApp ដើម្បីធ្វើកូដនីយកម្ម (encryption) ពីចុងម្ខាងនៃអ្នកប្រើប្រាស់ទៅកាន់ចុងម្ខាងទៀតនៃអ្នកប្រើប្រាស់ (end-to-end encryption) ពឹងផ្អែកទៅលើការបង្កើតចេញជា security keys តែមួយគត់ ​(unique) ដោយប្រើប្រាស់នូវ Signal protocol ដែលត្រូវបានអភិវឌ្ឍន៍ដោយ Open Whisper Systems ។ Security keys នេះត្រូវបានប្រើប្រាស់ដើម្បីធ្វើការផ្ទៀងផ្ទាត់រវាងអ្នកប្រើប្រាស់ទាំងសងខាងក្នុងគោលបំណងធានាបាននូវសន្តិសុខនៃទំនាក់ទំនង ដែលមិនអាចត្រូវបានគេស្ទាក់ចាប់ដោយអ្នកទីបី​ (នៅកណ្តាល) ឡើយ។

ក៏ប៉ុន្តែ WhatsApp មាននូវលទ្ធភាពក្នុងការបង្ខំឲ្យបង្កើតនូវ encryption keys ថ្មីមួយសម្រាប់ offline users, ដែលទាំងអ្នកផ្ញើរនិងអ្នកទទួលសារមិនដឹងឡើយ។ បន្ទាប់មកវាបានធ្វើឲ្យអ្នកផ្ញើរ ចាប់ផ្តើមធ្វើការ re-encrypted សារនោះម្តងទៀតជាមួយ keys ថ្មីនេះ ហើយបញ្ជូនវាសារជាថ្មីនូវរាល់សារទាំងឡាយណាដែលមិនបានបញ្ជូនដោយជោគជ័យទៅដល់អ្នកទទួល (not marked as delivered) ។

ការធ្វើ re-encryption និង rebroadcasting នេះបានធ្វើឲ្យ ​WhatsApp មានលទ្ធភាពក្នុងការស្ទាក់ចាប់សាររបស់អ្នកប្រើប្រាស់បាន។

Security backdoor នេះត្រូវបានរកឃើញដោយ Tobias Boelter ដែលជាអ្នក cryptography និង security researcher នៅឯ University of California, Berkeley ។ គាត់បានបន្ថែមថា “បើសិនជា WhatsApp ត្រូវរដ្ឋាភិបាលបញ្ជាឲ្យបញ្ចេញទិន្នន័យ នោះ WhatsApp នឹងមានលទ្ធភាពធ្វើបាន ដោយការផ្លាស់ប្តូរ keys” ។

កម្មវិធីដែលត្រូវបានបង្កើតឡើងដោយ Open Whisper System មានឈ្មោះថា Signal ហើយដែលត្រូវបានណែនាំដោយ Edward Snowden នោះគឺមិនមានបញ្ហានេះទេ។ បើសិនជាមានការផ្លាស់ប្តូរ key នោះការបញ្ជូន message នោះនឹងបរាជ័យ។

លោក Boelter បានធ្វើការរាយការណ៍បញ្ហានេះទៅកាន់ Facebook ក្នុងខែមេសា ២០១៦ ហើយត្រូវបាន Facebook ឆ្លើយតបមកវិញថាខ្លួនដឹងអំពីបញ្ហានេះ ។ មកដល់សព្វថ្ងៃនេះ បញ្ហាមួយនេះនៅតែមាន (មិនទាន់មានការជួសជុលនៅឡើយទេ) ។

សាស្ត្រាចារ្យ Kirstie Ball ដែលជាសហនាយកនិងស្ថាបនិកនៃ Centre for Research into Information, Surveillance and Privacy បានហៅបញ្ហាដែលមាននៅក្នុង WhatsApp គឺជាឃ្លាំងមាសសម្រាប់ភ្នាក់ងារសន្តិសុខ និងជាការក្បត់ដ៏ធំសំបើមដល់ទំនុកចិត្តអ្នកប្រើប្រាស់។

អ្នកនាំពាក្យរបស់ ​WhatsApp បានប្រាប់ទៅដល់ ​Guardian ថា “មានអ្នកប្រើប្រាស់ ​WhatsApp ច្រើនជាង 1 Billion ពីព្រោះដោយសារតែវាសាមញ្ញ លឿន ទុកចិត្ត និងមានសន្តិសុខ។ យើងតែងតែជឿជាក់ថា ការសន្ទនារបស់អ្នកប្រើប្រាស់គួរតែត្រូវបានលាក់ជាការសំងាត់ និងសន្តិសុខ។ កាលពីឆ្នាំទៅ យើងបានផ្តល់ឲ្យអ្នកប្រើប្រាស់នូវកម្រិតសន្តិសុខដ៏ល្អប្រសើរមួយដោយការធ្វើកូដនីយកម្មទៅលើ message, photo, video, file និង call ។ ”

WhatsApp ធ្វើការអនុវត្តនូវ Signal protocol (Show Security Notifications) ដែលនឹងធ្វើការជូនដំណឹងនៅពេលដែលកូដសន្តិសុខរបស់បុគ្គលនៅក្នុង contact ត្រូវបានផ្លាស់ប្តូរ។ យើងដឹងថា ហេតុផលដ៏សមស្របបំផុតនោះគឺ វាកើតឡើងនៅពេលដែលនណាម្នាក់ធ្វើការផ្លាស់ប្តូរទូសព័្ទ និងបញ្ចូលកម្មវិធី WhatsApp សារជាថ្មី ហើយយើងចង់ឲ្យប្រាកដថា រាល់សារទាំងអស់ត្រូវបានបញ្ជូនដោយជោគជ័យ មិនមានការបាត់បង់ពេលធ្វើដំណើរឡើយ (lost in transit) ។

នៅពេលដែលត្រូវបានសាកសួរអំពីករណីដែលអាក់សេសទៅកាន់សាររបស់អ្នកប្រើប្រាស់នៅពេលដែល មានតម្រូវការពីរដ្ឋាភិបាល អ្នកនាំពាក្យរបស់ WhatsApp បានឲ្យចូលទៅកាន់វេបសាយរបស់ខ្លួន ត្រង់ទីកន្លែងទិន្នន័យសរុបរួមដែលត្រូវបានស្នើដោយរដ្ឋាភិបាល ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here