ហេគឃ័រលក់ទិន្នន័យ Decrypted Gmail និង Yahoo Passwords ច្រើនជាង 1 លាននៅលើបណ្តាញងងឹត (Dark Web)

0

ជារៀងរាល់ថ្ងៃ វាមានព័ត៌មាននៃការបែកធ្លាយទិន្នន័យដែលបន្តកើនឡើងគ្មានពេលល្ហែរនោះទេ។ កាលពីឆ្នាំមុន គណនីរាប់ពាន់លានដែលយកមកពីគេហទំព័រ និងសេវាកម្មល្បីៗដូចជា LinkedIn, Tumblr, MySpace, Last.FM, Yahoo!, VK.com ត្រូវបានទម្លាយនៅលើអ៊ីនធើណិត។ ពេលនេះ របាយការណ៍ថ្មីមួយទៀតបានទម្លាយនូវឯកសារសម្ងាត់ Login និងទិន្នន័យផ្ទាល់ខ្លួនរបស់គណនី Yahoo និង Gmail ច្រើនជាង 1 លានដែលកំពុងតែដាក់លក់នៅលើទីផ្សារបណ្តាញងងឹត (Dark Web) ។

គណនីអនឡាញជាច្រើនដែលដាក់នៅក្នុងបញ្ជីលក់នៅលើបណ្តាញងងឹត (Dark Web) នេះមានផ្ទុកនូវឈ្មោះអ្នកប្រើប្រាស់ អ៊ីម៉ែល និងលេខសម្ងាត់។ គណនីទាំងអស់នេះមិនមែនជាការបែកធ្លាយទិន្នន័យតែមួយនោះទេប៉ុន្តែវាមានការវាយប្រហារ Cyber-Attacks ធំៗជាច្រើន។

Here’s the Full List of Accounts and their Prices

  • ទិន្នន័យគណនី Yahoo ចំនួន 100,000 ទទួលបានពី FM ឆ្នាំ 2012 ដាក់លក់នៅក្នុងតម្លៃ 10.76 ដុល្លារ
  • ទិន្នន័យគណនី Yahoo ចំនួន 145,000 ទទួលបានពីប្រភពបែកធ្លាយ 2 ផ្សេងគ្នា – Adobe ឆ្នាំ 2013 និង MySpace ឆ្នាំ 2008 ដាក់លក់នៅក្នុងតម្លៃ 75 ដុល្លារ
  • ទិន្នន័យគណនី Gmail ចំនួន 500,000 ទទួលបានពី MySpace ឆ្នាំ 2008, Tumblr ឆ្នាំ 2013 និង Bitcoin Security Forum ឆ្នាំ 2014 ដាក់លក់នៅក្នុងតម្លៃ 24 ដុល្លារ
  • ទិន្នន័យគណនី Gmail ចំនួន 450,000 ទទួលបានពីប្រភពបែកធ្លាយជាច្រើនដូចជា Dropbox, Adobe, និងជាច្រើនទៀតនៅចន្លោះឆ្នាំ 201០ ដល់ 2016 ដាក់លក់នៅក្នុងតម្លៃ 76 ដុល្លារ

ទិន្នន័យរបស់ Last.FM ត្រូវបានបែកធ្លាយនៅក្នុងឆ្នាំ 2012 ទម្លាយគណនីអ្នកប្រើប្រាស់ចំនួន 43 លានត្រូវបានចែកចាយជាសាធារណៈនៅក្នុងខែកញ្ញា ឆ្នាំមុននេះ។

ទិន្នន័យរបស់ Adobe ចាប់តាំងពីខែតុលា ឆ្នាំ 2013 ត្រូវបានបែកធ្លាយគណនីចំនួន​ 153 លានដែលមាន IDs, Usernames, Emails, Encrypted Passwords ។

ទិន្នន័យរបស់ MySpace ត្រូវបានបែកធ្លាយនៅក្នុងឆ្នាំ 2008 ទម្លាយគណនីអ្នកប្រើប្រាស់ចំនួន 360 លានត្រូវបានចែកចាយនៅលើបណ្តាញងងឹត (Dark Web) នៅក្នុងឆ្នាំ 2016 ដែលមានដូចជា Usernames, Emails និង Decrypted Passwords ។

គណនីរាប់លានរបស់ Gmail ដែលមាន Usernames, Emails និង Passwords ត្រូវបានគេលួច និងទម្លាយនូវទិន្នន័យជាច្រើនទៀតរបស់ Bitcoin Security Forum, Tumblr, Last.fm, 000webhost, Adobe, Dropbox, Flash Flash Revolution, LookBook និង Xbox360 ISO ដែលកើតឡើងរវាងឆ្នាំ 2008 និងឆ្នាំ 2016 ។

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here