របៀបពិនិត្យមើលថាតើគណនី Facebook របស់អ្នកត្រូវបានហេគ ឬអត់?

0

ខាងក្រោមនេះគឺជាវិធីសាស្ត្រសាមញ្ញក្នុងការត្រួតពិនិត្យមើលថាមាននរណាម្នាក់ចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នក

មានវិធីសាស្ត្រជាច្រើនដែលហេគឃ័រអាចធ្វើការជ្រៀតចូលទៅកាន់គណនីហ្វេសប៊ុករបស់អ្នក។ ​Spammers ក៏អាចហេគចូលទៅកាន់គណនីហ្វេសប៊ុក ហើយនៅក្នុង Profile របស់អ្នក ហេគឃ័រអាចធ្វើការប្រមូលព័ត៌មានជាច្រើនពីខ្លួនអ្នក ដែលអាចប្រើប្រាស់ដើម្បីលួចអត្តសញ្ញាណផងដែរ។

តើត្រូវត្រួតពិនិត្យយ៉ាងដូចម្តេចដើម្បីដឹងថា អ្នកត្រូវបានហេគ?

បើសិនជាអ្នកមានការព្រួយបារម្ភថា គណនីហ្វេសប៊ុករបស់អ្នកត្រូវបានហេគ យើងមាននូវវិធីសាស្ត្រយ៉ាងសាមញ្ញដើម្បីធ្វើការត្រួតពិនិត្យ។ សូមចូលទៅកាន់ ​Setting រួចយក Security រួចយក “​Where You’re Logged In” ។

បញ្ជីនៃរាល់ឧបករណ៍ទាំងអស់ដែលអ្នកបានធ្វើការ logged in និងទីតាំងត្រូវបានបង្ហាញដូចរូបខាងក្រោម។ បើសិនជាអ្នកឃើញនូវ login ណាដែលអ្នកមិនស្គាល់ ​(មកពីទីតាំង – ប្រទេសដែលអ្នកមិនស្ថិតនៅ) នោះប្រហែលជាអ្នកត្រូវបានហេគហើយ។ បើសិនជាអ្នកដឹងថាមិនមែនជាអ្នកនោះទេ សូមចុចទៅលើ “End Activity” ។

 រោគសញ្ញាផ្សេងៗទៀតដែលបង្ហាញថាគណនីហ្វេសប៊ុកអ្នកត្រូវបានហេគ

វិធីសាស្ត្រផ្សេងៗទៀត ដើម្បីមើលថាគណនីរបស់អ្នកត្រូវហេគ៖
– ឈ្មោះអ្នក ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋានអ៊ីម៉ែល ឬពាក្យសម្ងាត់ត្រូវបានផ្លាស់ប្តូរ
– មានអ្នកផ្ញើរ friend requests ទៅកាន់មនុស្សដែលអ្នកមិនដែលស្គាល់
– មានការផ្ញើរសារ message ពីគណនីរបស់អ្នក ប៉ុន្តែអ្នកមិនបានសរសេរនោះទេ
– Posts បង្ហាញនៅលើ timeline របស់អ្នក ដែលអ្នកមិនបាន Post នោះទេ

តើអ្នកត្រូវធ្វើដូចម្តេច បើសិនជាគណនីហ្វេសប៊ុកអ្នកត្រូវបានហេគ?

នៅពេលដែលអ្នកបានចុចទៅលើ “End Activity” ហើយនោះ សូមធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ភ្លាម។ បើសិនជាអ្នកមិនអាចចូលទៅកាន់គណនីហ្វេសប៊ុក អ្នកបានទេដោយសារពាក្យសម្ងាត់ត្រូវបានផ្លាស់ប្តូរ (ដោយហេគឃ័រនោះ) អ្នកអាចចូលទៅកាន់ Facebook Help Page ហើយចុចទៅលើ “I Think my Account was hacked or someone or someone is using it without my permission” ហើយចុចទៅលើ “Secure It” ។ ពេលនោះ Facebook នឹងនាំអ្នកទៅកាន់ទំព័រមួយ ដែលអ្នក Log In ហើយធ្វើតាមជំហានៗដើម្បីទាញយកគណនីហ្វេសប៊ុកអ្នកមកវិញ។

ធ្វើដូចម្តេចដើម្បីធ្វើឲ្យគណនីរបស់អ្នកមានសុវត្ថិភាព

ហ្វេសប៊ុកមាននូវមុខងារសន្តិសុខជាច្រើន អ្នកគ្រាន់តែដាក់ឲ្យដំណើរការមុខងារទាំងនោះប៉ុណ្ណោះ។ អ្នកអាចចុចទៅលើ Setting នៅខាងស្តាំដៃខាងលើ៖

– បើកឲ្យមាន Login Alerts ដើម្បីទទួលបានការជូនដំណឹងនៅពេលដែលគណនីរបស់អ្នកត្រូវបាន logged in។ វាអាចជួយអ្នកដើម្បីដឹងបានលឿន មុនពេលដែលមានការខូចខាតធំដុំកើតមានឡើង

– ចូលទៅកាន់ Login Approvals ហើយដាក់ដំណើរការមុខងារ Two-Factor Authentication បន្ទាប់មកធ្វើការជ្រើសរើសយកនូវមុខងារស្រទាប់សន្តិសុខណាមួយពីក្នុងបញ្ជី (list)

– ចូលទៅក្នុង App Passwords ហើយប្រើប្រាស់ tool ដើម្បីបង្កើត unique passwords សម្រាប់ធ្វើការចូលទៅកាន់ ​apps ណាមួយ ដោយមិនប្រើប្រាស់ពាក្យសម្ងាត់ Facebook របស់អ្នក

– ចុចទៅលើ Trusted Contacts ហើយដាក់បន្ថែមមិត្តភ័ក្រជិតសិ្នទ្ធ ឬសមាជិកគ្រួសារដែលអាចជួយអ្នកដោះស្រាយបញ្ហានៅពេលដែលគណនីរបស់អ្នកត្រូវបានហេគ

ជាមួយនឹងជំហានខាងលើនេះ គណនីហ្វេសប៊ុករបស់អ្នក​នឹងមានលក្ខណៈលំបាកក្នុងសម្រាប់ហេគឃ័រក្នុងការលួច តែមានភាពងាយស្រួលក្នុងការស្រោចស្រង់គណនីទោះបីជាវាត្រូវបានគេលួចយកក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here