Cyber Fraud – ការលួចអត្តសញ្ញាណហ្វេសប៊ុក (គណនីរបស់អ្នក) ឈានទៅដល់ការបោកបញ្ជោតឲ្យផ្ទេរប្រាក់ … សូមប្រុងប្រយ័ត្នការពារគណនីហ្វេសប៊ុករបស់ខ្លួនឲ្យបានល្អ។
ការពារគណនីហ្វេសប៊ុក ជាមួយនឹងការអនុវតន៍ល្អៗដូចខាងក្រោមៈ
១. ដាក់ពាក្យសម្ងាត់ដែលខ្លាំង (មានប្រវែង ៨តួអក្សរឡើង មានលេខ មានអក្សរតូច/ធំ និងនិម្មិតសញ្ញាបញ្ចូលគ្នា)
២. មិនត្រូវដាក់លេខទូរស័ព្ទ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬពាក្យនៅក្នុងវចនានុក្រមឡើយ (ពីព្រោះវាអាចបំបែកបានដោយងាយ)
៣. មិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ដែលមានប្រភពមិនច្បាស់លាស់ ឬមើលទៅគួរឲ្យសង្ស័យ (ទោះបីផ្ញើរមកពីមិត្តភ័ក្ររបស់អ្នកក៏ដោយ)
៤. ត្រូវទូរស័ព្ទទៅសួរមិត្តភ័ក្រ ឬក្រុមគ្រួសារជាមុនសិន ក្នុងករណីមានការផ្ទេរលុយ ដើម្បីបញ្ជក់ឲ្យបានច្បាស់
៦. មិនត្រូវលេងល្បែងកំសាន្ត (ទាយហេ្គម ការរំពឹងទុកទៅខាងមុខ …) ពីព្រោះវាអាចលួចលេខសំងាត់អ្នកយ៉ាងងាយ
៧. ដំណើរការមុខងារ Two Step Authentication ជាមួយលេខទូរស័ព្ទរបស់អ្នក
៨. ចុងក្រោយ សូមគិតឲ្យបានពីរឬដង មុននឹងសម្រេចចិត្តថាចុចទៅលើ Links ឬឆ្លើយតបទៅនឹងសារ