ដើម្បីកាត់បន្ថយហានិភ័យនៃការទាញយក malware និង spyware អ្នកត្រូវ៖
១. ធ្វើការអាប់ដេតកម្មវិធីសន្តិសុខរបស់អ្នក៖ នៅក្នុងកម្រិតអប្បបរមាមួយ កុំព្យូទ័ររបស់អ្នកគួរ តែមានកម្មវិធីប្រឆាំងមេរោគនិងប្រឆាំងនឹង spyware និងជញ្ជាំងភ្លើង (Firewall)។ កំណត់កម្មវិធីសន្ដិសុខ, កម្មវិធីរុករកអ៊ីនធឺណិត (browsers) របស់អ្នក និងប្រព័ន្ធប្រតិបត្តិការ (ដូចជាវីនដូឬរបស់ Mac OS) ដើម្បីធ្វើការអាប់ដេតដោយស្វ័យប្រវត្តិ។
២. ចូរកុំចុចលើតំណភ្ជាប់ (Links) ណាមួយឬបើកឯកសារភ្ជាប់ណាមួយនៅក្នុងអ៊ីមែលលុះត្រាតែអ្នកដឹងថាបុគ្គលណានិងឯកសារអ្វីដែលភ្ជាប់មកជាមួយនោះ។ សូមកុំចុចលើតំណភ្ជាប់ និងបើកឯកសារភ្ជាប់ ទោះបីជានៅក្នុងអ៊ីមែលដែលហាក់បីដូចជាត្រូវបានផ្ញើរមកពីមិត្តភក្តិ ឬក្រុមគ្រួសារក៏ដោយ (អ្នកត្រូវបញ្ជាក់ឲ្យបានច្បាស់ជាមុនសិន) ពីព្រោះ វាអាចបញ្ចូល malware នោះនៅលើកុំព្យូទ័ររបស់អ្នក។
៣. ទាញយកនិងដំឡើងកម្មវិធីតែពីវិបសាយដែលអ្នកបានដឹងនិងជឿទុកចិត្ត៖ ទាញយក ហ្គេមដោយឥតគិតថ្លៃ កម្មវិធីចែករំលែកឯកសារ អាចជាការប្រសើរ ប៉ុន្តែកម្មវិធីឥតគិតថ្លៃ អាចមកជាមួយនឹង malware។
៤. កំណត់ “Drive-By-Download”៖ ត្រូវប្រាកដនូវការកំណត់សន្ដិសុខ នៃកម្មវិធី browsers ឲ្យបានខ្ពស់គ្រប់គ្រាន់ដើម្បីរកឱ្យឃើញការទាញយកគ្មានការអនុញ្ញាត។ ឧទាហរណ៍សម្រាប់កម្មវិធី Internet Explore ចូរប្រើការកំណត់ “មធ្យម (medium)” នៅកម្រិតអប្បបរមា។
៥. ប្រើកម្មវិធីទប់ស្កាត់ Pop-Up និងមិនត្រូវចុចលើតំណភ្ជាប់ណាមួយនៅក្នុង Pop-Up នោះឡើយ៖ ប្រសិនបើអ្នកចុច អ្នកប្រហែលជាដំឡើង malware នៅលើកុំព្យូទ័រ របស់អ្នក។ ចូរបិទ Pop-Up ដោយចុចលើសញ្ញា “X” នៅក្នុងរបារចំណងជើង (title bar)។
៦. កុំទិញកម្មវិធីណាដែលបានលេចចេញមកនៅក្នុង Pop-Up ឬអ៊ីម៉ែល៖ ជាពិសេស ពត៌មានផ្សព្វផ្សាយ អះអាងថាដើម្បីបានស្កេនកុំព្យូទ័រនិងរកឃើញ malware ។ នោះជាវិធីសាស្ត្រជនអាក្រក់ ប្រើដើម្បីឆ្លងរាលដាល malware តែប៉ុណ្ណោះ។
៧.ចូរពិភាក្សាអំពីសុវត្ថិភាពកុំព្យូទ័រ៖ ប្រាប់កូនរបស់អ្នកថាសកម្មភាព online មួយចំនួន អាចធ្វើឲ្យកុំព្យូទ័រស្ថិតក្នុងហានិភ័យ មានដូចជាការចុចលើ Pop-Up, ការទាញយកហ្គេម “ដោយឥតគិតថ្លៃ” ឬកម្មវិធីបើកអ៊ីម៉ែលខ្សែឬប្រកាសពត៌មានផ្ទាល់ខ្លួន។
៨. ចំលងទុក (Back Up) ទិន្នន័យរបស់អ្នកឱ្យបានទៀងទាត់៖ មិនថាតើវាជាឯកសារ អត្ថបទ ឬរូបថតដែលមានសារៈសំខាន់ដល់អ្នក ចូរធ្វើការចំលងទុកទិន្នន័យណាមួយ ដែលអ្នកចង់ចង់រក្សាទុកនៅក្នុងករណីគាំងកុំព្យូទ័ររបស់អ្នក។
ជាចុងក្រោយ មានតែខ្លួនអ្នកទេ ដែលអាចជួយកាត់បន្ថយការវាយលុករបស់មេរោគចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ កម្មវិធី Antivirus មិនអាចជួយអ្នកបានច្រើននោះទេក្នុងបរិបទបច្ចុប្បន្ននេះ៕