ការផ្ទុះឡើងនៃវីរុស WannaCry កាលពីខែមុន គឺគ្រាន់តែជាការព្រមានតែប៉ុណ្ណោះ។ ហើយថ្ងៃនេះ ក្រុមហ៊ុន Microsoft បានបញ្ចេញនូវកម្មវិធីការពារ សម្រាប់ Windows XP និង Server 2003 ដើម្បីទប់ស្កាត់នូវការវាយប្រហារពីវីរុសស្រដៀងគ្នានេះ។
ការផ្តល់តម្រុយពីវីរុសស្រដៀងគ្នានេះ បានប្រាប់អំពីគ្រោះថ្នាក់ចំពោះ ការវាយប្រហារលើសកម្មភាពរដ្ឋដែលមានសក្តានុពល។ ប៉ុន្តែវាពុំបានប្រាប់ឲ្យច្បាស់ពីរដ្ឋណាមួយទេ ដែលវាជិតធ្វើការវាយប្រហារនោះទេ។
ហេតុនេះហើយបានជា ក្រុមហ៊ុន Microsoft បានបង្កើតកម្មវិធីការពារ ដែលនឹងត្រូវបានបញ្ជូនតាមរយៈ Windows Update នៅក្នុង Windows 10, Windows 8.1, Windows 7 និង post-2008 Windows Server ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ ក៏បានបង្កើតកម្មវិធីការពារ សម្រាប់ការដោតឡូត និងតម្លើងលើ versions ដែលមិនមានការការពារ រួមទាំង Windows XP និង Windows Server 2003 ផងដែរ ព្រោះកម្មវិធីទាំងពីរនោះនៅតែត្រូវបានប្រើប្រាស់ដោយពាណិជ្ជករជាច្រើនឆ្នាំ។
ការ updates ថ្មីនេះ អាចរកបានតាម Microsoft Download Center ឬនៅក្នុង Update Catalog។ ការ updates ត្រូវបានរចនាឡើងដើម្បី ការពារប្រឆាំងនឹងការវាយប្រហារពីវីរុសស្រដៀងនឹង WannaCry។
ពេលមានសំណួរថាតើ ក្រុមហ៊ុនធ្លាប់បានទទួលសារព្រមានពីការវាយប្រហារ ពីអ្នកស្រាវជ្រាវសន្តិសុខ និងភ្នាក់ងាររដ្ឋាភិបាលឬទេ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft បានធ្វើការបដិសេធ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកាសឲ្យប្រើប្រាស់ updates គឺល្អក្នុងការការពារទុកជាមុន៕