ប្រសិនបើលោកអ្នកកំពុងតែប្រើប្រាស់នូវឧបករណ៍ដែលអាចប្រើប្រាស់ប្រព័ន្ធ Bluetooth បាននោះដូចជាស្មាតហ្វូន កុំព្យូទ័រ ស្មាតធីវី ឬឧបករណ៍ IoT ជាច្រើនទៀតនោះ លោកអ្នកប្រហែលជាអាចទទួលការវាយប្រហារតាមរយៈការ Remote ជាក់ជាមិនខាន។ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពទើបតែរកឃើញថា នៅក្នុងប្រព័ន្ធ Bluetooth Protocol អាចមានកំហុសឆ្គងបណ្តាលអោយប៉ះពាល់ទៅដល់ឧបករណ៍ប្រើប្រាស់ជាង 5.3 ពាន់លានគ្រឿងដែលកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Android, iOS, Windows និង Linux ជាពិសេសឧបករណ៍ IoT ជាច្រើនទៀតដែលប្រើប្រាស់នូវបច្ចេកទេស Bluetooth នេះ។ ការវាយប្រហារនេះមានឈ្មោះថា BlueBorne ដែលអាចគ្រប់គ្រងទៅលើប្រព័ន្ធ Bluetooth នឹងបញ្ជាទៅលើឧបករណ៍បានដោយមិនចាំបាច់មានការបញ្ជាពីអ្នកប្រើប្រាស់នោះទេ។ អ្វីដែលក្រុមហេគឃ័រត្រូវការនោះគឺនៅពេលដែលឧបករណ៍របស់ជនរងគ្រោះបើកនូវប្រព័ន្ធ Bluetooth ហើយវាមិនទាមទារអោយមានការភ្ជាប់ជា Pair ទៅកាន់ហេគឃ័រនោះទេ។ នៅក្នុងពេលនេះ អ្នកប្រើប្រាស់អាចតម្លើងកម្មវិធី BlueBorne Vulnerability Scanner App ដែលបង្កើតឡើងដោយ Armis Team ចេញពី Google Play Store បានដើម្បីឆែកមើលថាតើឧបករណ៍របស់ពួកគេមានការវាយប្រហារតាម BlueBorne ឬអត់។ លោកអ្នកគួរតែបិទនូវប្រព័ន្ធ Bluetooth ជានិច្ចនៅពេលដែលមិនប្រើប្រាស់នោះ៕
សូមទស្សនាវីដេអូ៖