CCleaner ត្រូវគេហេគចម្លើងមេរោគទៅកាន់អ្នកប្រើប្រាស់ច្រើនជាង 2.3 លាននាក់

0

ប្រសិនបើលោកអ្នកធ្វើការទាញយក និងអាប់ឌែតនូវកម្មវិធី CCleaner នៅលើកុំព្យូទ័ររបស់អ្នកនៅក្នុងចន្លោះថ្ងៃទី 15 ខែសីហាដល់ថ្ងៃទី 12 ខែកញ្ញានៅក្នុងឆ្នាំនេះចេញពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុននោះ សូមប្រុងប្រយ័ត្នព្រោះកុំព្យូទ័ររបស់អ្នកឆ្លងមេរោគហើយ។ កម្មវិធី CCleaner គឺទទួលបានការពេញនិយមជាមួយនឹងការទាញយកច្រើនជាង 2 ពាន់លានដង។ កម្មវិធីនេះបង្កើតឡើងដោយ Piriform និងថ្មីៗនេះទើបតែត្រូវក្រុមហ៊ុន Avast ទិញយក។ CCleaner ជួយអ្នកប្រើប្រាស់ក្នុងការសម្អាតនូវប្រព័ន្ធកុំព្យូទ័រ និងពង្រឹងទៅលើល្បឿនដំណើរការផងដែរ។ ក្រុមអ្នកស្រាវជ្រាវរបស់ Cisco Talos រកឃើញថា ការទាញយកមកពី Download Servers របស់ Avast អនុញ្ញាតអោយអ្នកប្រើប្រាស់ទាញយកនូវកម្មវិធីដែលក្រុមហេគឃ័រជំនួសនូវ Version ដើមភ្ជាប់ជាមួយមេរោគ ហើយវាចែកចាយទៅកាន់អ្នកប្រើប្រាស់រាប់លាននៅក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ ក្រុមហ៊ុន​ Avast និង​ Piriform បញ្ជាក់ថា កុំព្យូទ័រដែលប្រើប្រាស់ Windows 32 bit Version នៃកម្មវិធី CCleaner v5.33.6162 និង CCleaner Cloud v1.07.3191 គឺឆ្លងមេរោគ។ នៅថ្ងៃទី 13 ខែកញ្ញា មេរោគនៃ CCleaner នេះលួចយកនូវទិន្នន័យចេញពីកុំព្យូទ័រនឹងបញ្ជូនទៅកាន់ក្រុមហេគឃ័រតាមរយៈ Remote Command-and-control (C&C) Servers ។

 

កម្មវិធី CCleaner ដែលភ្ជាប់ជាមួយមេរោគនេះនឹងធ្វើការប្រមូលនូវទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនដូចជា៖

  • ឈ្មោះកុំព្យូទ័រ
  • បញ្ជីនៃកម្មវិធីដែលបានតម្លើងរួមទាំងការអាប់ឌែតនៅលើ Windows
  • បញ្ជីនៃដំណើរការទាំងអស់នៅលើកុំព្យូទ័រ
  • IP និង MAC Addresses
  • ព័ត៌មានបន្ថែមទៀតដូចជាកម្មវិធីកំពុងដំណើរការក្នុងទម្រង់ Admin ឬ 64-bit System

តើត្រូវធ្វើដូចម្តេចដើម្បីកម្ចាត់មេរោគនេះចេញពីកុំព្យូទ័រ?

យោងតាមក្រុមអ្នកស្រាវជ្រាវមកពី Talos បញ្ជាក់ថា មនុស្សប្រមាណជា 5 លាននាក់ដែលទាញយកកម្មវិធី CCleaner ជារៀងរាល់សប្តាហ៍ ហើយត្រឹមតែរយៈពេលមួយខែវាមានមនុស្សប្រមាណជា 20 លាននាក់ដែលឆ្លងមេរោគនេះ។ លោកអ្នកត្រូវធ្វើការអាប់ឌែតនូវកម្មវិធី CCleaner ទៅកាន់ជំនាន់ 5.34 ឬខ្ពស់ជាងនេះដើម្បីគេចផុតពីការឆ្លងមេរោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here