អ្នកជួញដូរថ្នាំញៀននៅក្នុងទីផ្សារងងឹតត្រូវចាប់ខ្លួនបន្ទាប់ពីគាត់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតពានរង្វាន់ពុកមាត់ពិភពលោក (World Beard Championships)

0

 

ក្រុមអាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិចចាប់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងការជួញដូរថ្នាំញៀននៅក្នុងទីផ្សារងងឹតកាលពីចុងខែមុននេះខណៈពេលដែលរូបគាត់ធ្វើដំណើរចេញពីប្រទេសបារាំងទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតពានរង្វាន់ពុកមាត់ និងពុកចង្ការពិភពលោក World Beard and Mustache Championships ។ ជនដែលត្រូវគេចាប់ខ្លួននេះមានឈ្មោះថា Gal Vallerius អាយុ ៣៨ ឆ្នាំសញ្ជាត្តិប្រទេសបារាំងដែលធ្វើដំណើរទៅកាន់ Austin រដ្ឋតិចសាស់សម្រាប់ការប្រកួតប្រជែង ហើយគាត់ត្រូវចាប់ខ្លួនដោយក្រុមអាជ្ញាធររបស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣១ ខែសីហានៅក្នុងព្រលាន្តយន្តហោះ Atlanta International Airport នៅក្នុងបណ្តឹងរបស់តុលាកា Miami ។ ក្រុមអាជ្ញាធរបញ្ជាក់អត្តសញ្ញាណរបស់លោក Vallerius នៅលើអនឡាញដែលមានឈ្មោះថា “OxyMonster” ដែលប្រើប្រាស់សម្រាប់ការដាក់លក់ថ្នាំញៀននៅក្នុងទីផ្សារងងឹតហៅថា Dream Market ៕

LEAVE A REPLY

Please enter your comment!
Please enter your name here