មេរោគនៅលើ CCleaner ជ្រាបចូលទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន

0

ក្រុមហេគឃ័រដែលមិនទាន់គេស្គាល់ឈ្មោះបានហេគចូលទៅកាន់ Download Server របស់កម្មវិធី CCleaner នឹងចែកចាយនូវមេរោគចូលទៅក្នុងកម្មវិធីដ៏ពេញនិយមមួយនេះដែលមានគោលដៅក្នុងការវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗច្រើនជាង 20 ។ នៅក្នុងសប្តាហ៍នេះ នៅពេលដែលមានការរាយការណ៍អំពីការហេគនេះ ក្រុមអ្នកស្រាវជ្រាវប្រាប់ទៅកាន់អ្នកប្រើប្រាស់អោយធ្វើការអាប់ឌែតទៅកាន់ជំនាន់ចុងក្រោយដើម្បីកុំអោយឆ្លងមេរោគ។ កម្មវិធីនេះឆ្លងទៅលើកុំព្យូទ័រប្រភេទ Windows 32-bit របស់កម្មវិធី CCleaner v5.33.6162 និង CCleaner Cloud v1.07.3191 ដូច្នេះ អ្នកប្រើប្រាស់ត្រូវធ្វើការអាប់ឌែតទៅកាន់ជំនាន់ 5.34 ឬខ្ពស់ជាងនេះ។

ក្រុមហ៊ុនដែលជាគោលដៅរបស់ក្រុមហេគឃ័រគឺ Google, Microsoft, Cisco, Intel, Samsung, Sony, HTC, Linksys, D-Link, Akamai និង VMWare ។ នៅក្នុងបញ្ជីនេះ ក្រុមអ្នកស្រាវជ្រាវរកឃើញម៉ាស៊ីនឆ្លងមេរោគជាង 700,000 គ្រឿងនៃកម្មវិធី CCleaner ។ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Kaspersky បញ្ជាក់ថា មេរោគ CCleaner ត្រូវបានហេគដោយប្រើប្រាស់ Tools របស់ក្រុមហេគឃ័ររបស់ចិនមានឈ្មោះថា Axiom ឬ APT17, Group 72, DeputyDog, Tailgater Team, Hidden Lynx ឬ AuroraPanda ៕

LEAVE A REPLY

Please enter your comment!
Please enter your name here