ក្រុមហ៊ុន​ ISPs ប្រហែលជាជួយក្រុមហេគឃ័រវាយប្រហារលោកអ្នកតាមរយៈការប្រើប្រាស់ FinFisher Spyware

0

តើលោកអ្នកប្រាកដនៅក្នុងចិត្តដែរទេដែលថាកម្មវិធី WhatApps, Skype ឬ VLC Player ដែលតម្លើងនៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកមានសុវត្ថិភាពនោះ? ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរកឃើញថា កម្មវិធីដែលអ្នកទាញយកមកប្រើប្រាស់ដូចជា WhatsApp, Skype, VLC Player និង WinRAR បង្កប់នូវកូដ FinFisher Spyware (មិនល្បីឈ្មោះ) ឬ FinSpy ។ FinSpy គឺជា Tool មួយដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Gamma Group របស់ចក្រភពអង់គ្លេសដែលលក់នូវកម្មវិធីស្របច្បាប់ទៅកាន់ទីភ្នាក់ងាររដ្ឋាភិបាលជាច្រើននៅជុំវិញពិភពលោក។ កម្មវិធីនេះដំណើរការតាមរយៈការបើកទៅលើ Webcams ឬ Microphones នឹងថតយកនូវអ្វីគ្រប់យ៉ាងដែលជនរងគ្រោះបានវាយបញ្ចូលជាមួយនឹង KeyLogger ឬការថតទុកនូវការខលតាមរយៈ Skype ជាដើម។ របាយការណ៍ថ្មីមួយចេញពីក្រុមហ៊ុន ESET បញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវរកឃើញនូវ FinFisher នេះនៅក្នុង 7 ប្រទេសដែលប្រើប្រាស់កម្មវិធីទាំងនេះស្របច្បាប់។ តើអ្នកប្រើប្រាស់ឆ្លងដោយរបៀបណា? នៅពេលដែលជនរងគ្រោះស្វែងរកនូវកម្មវិធីចេញពីវេបសាយផ្លូវការស្របច្បាប់ណាមួយនោះ ហើយចុចនៅលើ Download Link នោះវានាំជនរងគ្រោះទៅតម្លើងនូវកញ្ចប់ Trojan មួយទៀតដែលស្ថិតនៅលើ Server របស់ Attacker ។ ជនរងគ្រោះក៏តម្លើងនូវកម្មវិធីដែលទាញចេញពី Server នោះដែលភ្ជាប់ជាមួយនឹង Tools នៃ FinFisher នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here