កម្មវិធីជាច្រើននៅលើ Play Store ត្រូវបានអ្នកប្រើប្រាស់ជាច្រើនទាញយកប្រើប្រាស់ជារៀងរាល់ថ្ងៃ ជាក់ស្តែងកម្មវិធីយ៉ាងហោចណាស់ដល់ទៅ 50 កម្មវិធីនៅលើ Google Play Store ដែលអាចចែកចាយមេរោគបានដល់ទៅ 4.2 លាននាក់។ ក្រុមហ៊ុនសុវត្ថិភាព Check Point កាលពីថ្ងៃព្រហស្បតិ៍នេះបញ្ចេញនូវព័ត៌មានមួយទម្លាយថា យ៉ាងហោចណាស់កម្មវិធី Android 50 ដែលទាញយកឥតគិតថ្លៃនៅលើ Play Store ត្រូវទាញយកចន្លោះពី 1 លានទៅ 4.2 លានដងមុនពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Google ដកកម្មវិធីទាំងនេះចេញពី Play Store នោះ។ ក្រុមអ្នកស្រាវជ្រាវរកឃើញកម្មវិធីមួយឈ្មោះថា ExpensiveWall ដែលផ្តល់នូវ Wallpaper ស្រស់ស្អាតជាច្រើនហើយមេរោគគឺលាក់ទុកនៅក្នុង Wallpaper ឥតគិតថ្លៃទាំងអស់នេះ។ វានៅមានមេរោគជាច្រើនទៀតដែលលាក់ទុកនៅក្នុងកម្មវិធីកែប្រែវីដេអូ និងរូបភាពផងដែរ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ក្រុមហ៊ុន Google រកឃើញកម្មវិធីផ្ទុកមេរោគទាំងនេះនៅថ្ងៃទី 7 ខែសីហា ហើយក្រុមហ៊ុន Google ក៏ដចេញកម្មវិធីទាំងអស់នេះចេញពី Play Store ប៉ុន្តែវាឆ្លងចូលទៅកាន់ឧបករណ៍ច្រើនជាង 5000 រួចហើយនោះ។ នៅពេលដែលកម្មវិធី ExpensiveWall តម្លើងនៅក្នុងស្មាតហ្វូនរបស់អ្នករួចមក វានឹងភ្ជាប់ជាមួយនឹង Software Development Kit ដែលមានឈ្មោះថា GTK សម្រាប់ធ្វើការដោនឡូតចេញពីស្មាតហ្វូនរបស់ជនរងគ្រោះតាមរយៈការសុំអនុញ្ញាតប្រើប្រាស់ Internet ឬការផ្ញើ និងទទួលសារ SMS ។ នៅក្នុងផ្នែក Hardware វាស្គាល់នូវ MAC, IP Addresses, IMSI និង IMEI ។ ថ្មីៗនេះ ក្រុមហ៊ុន Google ក៏ផ្តល់នូវ Play Protect ដែលប្រើប្រាស់នូវមុខងារ Machine Learning និងApp Usage Analysis ដើម្បីធ្វើការលុបនូវកម្មវិធីមេរោគនោះដោយស្វ័យប្រវត្តិចេញពីស្មាតហ្វូន៕