ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បង្កើតកម្មវិធី Bug Bounty Program ជាមួយនឹងរង្វាន់ទឹកប្រាក់ $200,000

0

ជាមួយនឹងការកើនឡើងនៃការវាយប្រហាររបស់ Cyber Attacks និងការទម្លាយទិន្នន័យ (Data Breaches) ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនចាប់ផ្តើមបង្កើតនូវកម្មវិធី Bug Bounty Programs សម្រាប់ជម្រុញអោយក្រុមហេគឃ័រ ក្រុមអ្នកស្វែងរក Bugs និងក្រុមស្រាវជ្រាវរាយការណ៍អំពី Bugs នៅក្នុងសេវាកម្មរបស់ពួកគេហើយពួកគេនឹងទទួលបាននូវប្រាក់រង្វាន់ត្រឡប់មកវិញ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺជាក្រុមហ៊ុនចុងក្រោយគេបំផុតដែលបង្កើតនូវកម្មវិធី Bug Bounty Program ដែលផ្តល់រង្វាន់ដល់ទៅ $200,000 សម្រាប់អ្នកដែលរកឃើញនូវកំហុសឆ្គងនៅក្នុងសេវាកម្មស្មាតហ្វូន និងកម្មវិធី Software របស់ខ្លួន។ នៅក្នុងកម្មវិធីនេះថ្មីនេះមានឈ្មោះថា Mobile Security Rewards Program ដែលគ្រប់គ្រងទៅលើឧបករណ៍ Samsung Mobile ចំនួន 38 ប្រភេទផ្សេងៗគ្នាដែលបញ្ចេញពីឆ្នាំ 2016 មកហើយនៅតែទទួលការអាប់ឌែតជារៀងរាល់ខែ ឬត្រីមាសចេញពីក្រុមហ៊ុន Samsung ។ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការប្រកួតកម្មវិធី Mobile Security Rewards Program លោកអ្នកមានគោលដៅជ្រើសរើសទៅលើស្មាតហ្វូនជាច្រើនស៊េរីដូចជា Galaxy S, Galaxy Note, Galaxy A, Galaxy J និង Galaxy Tab Series ជាដើមជាពិសេសគឺ Galaxy S8, Galaxy S8+ និង​ Galaxy Note 8 ។ ក្រៅពីការស្រាវជ្រាវទៅលើកំហុសឆ្គងនេះ ពួកគេក៏អាចសិក្សាទៅលើកម្មវិធី និងសេវាកម្មជាច្រើនដូចជា Bixby, Samsung Account, Samsung Pay, Samsung Pass និងជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក៏បង្កើតកម្មវិធី Windows 10 Security Bugs ដែលមានប្រាក់រង្វាន់ដល់ទៅ $250,000 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here