ការទស្សនាវីដេអូភេរវកម្មនៅលើអនឡាញអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ

0

តាមការបញ្ជាក់របស់លេខាធិការលោកស្រី Amber Rudd ប្រកាសនាពេលថ្មីៗនេះបញ្ជាក់ថា មនុស្សដែលចូលចិត្តមើលការឃោសនារបស់ក្រុមភេរវករនៅលើអនឡាញអាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ១៥ ឆ្នាំ។ នៅក្នុងសន្និសីទគណបក្សអភិរក្ស (Conservative Party Conference) កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកស្រី Rudd និយាយថា អ្នកដែលទស្សនាដដែលៗទៅលើការជ្រុលនិយមដូចជាសេចក្តីណែនាំក្នុងការបំផ្ទុះគ្រាប់បែក និងការឃោសនារយៈពេលយូរនៅពេលនេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ។ នៅក្នុងច្បាប់ថ្មីនេះនឹងមានការហាមឃាត់ទៅលើការទាញយក និងការរក្សាទុកមាតិកានៅលើកុំព្យូទ័រដើម្បីទស្សនាវីដេអូនេះដដែលៗនៅលើគេហទំព័រជាច្រើនដូចជា YouTube ជាដើម។ លោកស្រី Rudd និយាយថា “ខ្ញុំចង់​ឱ្យប្រាកដថា អ្នកដែលមើលមាតិការបស់ភេរវករនៅលើអនឡាញរួមមានគេហទំព័ររបស់ពួកជីហាដ ការឃោសនា និងសេចក្តីណែនាំទៅលើការបង្កើតគ្រាប់បែកនឹងប្រឈមមុខនឹងច្បាប់។ ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យប៉ូលិស និងសេវាកម្មសុវត្ថិភាពរក្សានូវល្បឿននៃការប្រើប្រាស់អ៊ីនធើណិតសម័យទំនើប និងការធ្វើអន្តាគមន៍ទៅលើការស៊ើបអង្កេតទៅលើប្រព័ន្ធរ៉ាឌីកាល់នៅលើបណ្តាញ។” លោកស្រី Rudd ក៏អំពាវនាវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Facebook ដើម្បីធ្វើកិច្ចការបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិនៃភាពជ្រុលនិយមតាមប្រព័ន្ធអ៊ីនធើណិត។ លោកស្រីរិះគន់ទៅលើក្រុមហ៊ុនមួយចំនួនដូចជា WhatsApp សម្រាប់ការអភិវឌ្ឍនូវកម្មវិធីអ៊ីនគ្រីប (Encrypted Software) ដែលរារាំងអាជ្ញាធរពីការស៊ើបអង្កេតសកម្មភាពដែលគួរឱ្យសង្ស័យ។ រដ្ឋាភិបាលក៏បញ្ជាក់ថា ការប្រើប្រាស់ End-to-End Encryption អាចរក្សាទុកពីការអានសាររបស់ក្រុមភេរវករ និងឧក្រិដ្ឋកម្ម។ អ្នកជំនាញជាច្រើនព្រមានថា ការប្រើប្រាស់បច្ចេកវិទ្យាដូចគ្នារក្សានូវឯកជនភាពរបស់សាររបស់ពួកគេពីការអានរបស់ក្រុមឧក្រិដ្ឋជន ហើយវាត្រូវប្រើប្រាស់សម្រាប់ការធានាទៅលើបច្ចេកវិទ្យាជាច្រើននៅលើវិស័យធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here