Katyusha Scanner — SQL Injection Tool ស្វ័យប្រវត្តិដែលមានមូលដ្ឋាននៅលើ Telegram

0

ថ្មីៗនេះ Hacking Tools ដ៏មានឥទ្ធិពលមួយទៀតត្រូវបានបង្ហាញនៅក្នុងវេទិកា Forum មួយកាលពីប៉ុន្មានថ្ងៃមុននេះដោយវាអនុញ្ញាតអោយអ្នកអាចស្កែនទៅលើគេហទំព័រណាមួយដែលមានចំណុចខ្សោយសម្រាប់ការវាយប្រហារ  SQL injection ហើយកម្មវិធី Hacking Tools នេះគ្រប់គ្រងការប្រើប្រាស់តាមរយៈស្មាតហ្វូនដោយបញ្ជានៅលើកម្មវិធី Telegram តែម្តង។

Katyusha Scanner គឺជា Hacking Tools មួយសម្រាប់ស្កែននៅលើវេបសាយដោយស្វ័យប្រវត្តិសម្រាប់ការវាយប្រហារ SQLi ដែលត្រូវបានបង្ហាញអោយឃើញកាលពីខែមេសាឆ្នាំនេះនៅពេលដែលជនជាតិរុស្សីម្នាក់និយាយអំពីវានៅក្នុង Hacking Forum ។ អ្នកស្រាវជ្រាវម្នាក់មកពី Recorded Future’s Insikt Group ផ្នែកគ្រប់គ្រងការគំរាមកំហែងសុវត្ថិភាពរកឃើញថា Tool នេះដាក់លក់នៅក្នុង​ Hacking Forum ក្នុងតម្លៃប្រហែលជា $500 ។​ អ្នកប្រើប្រាស់អាចជួលកម្មវិធី Katyusha Scanner Tools នេះប្រើបានចំណាយត្រឹមតែ $200 ។ Katyusha Scanner គឺជា Web-Based Tool មួយដែលប្រើប្រាស់ជាមួយនឹង Arachni Scanner និង SQL Injection Exploitation Tool អនុញ្ញាតអោយអ្នកប្រើប្រាស់ស្វែងរកនូវវេបសាយណាដែលផុយស្រួយសុវត្ថិភាពដោយស្វ័យប្រវត្តិ ហើយវានឹងចាប់ផ្តើមវាយប្រហារគ្រប់គ្រងទៅលើ Database តែម្តង។ Arachni គឺជា Open Source Vulnerability Scanning Tools មានគោលដៅសម្រាប់ជួយអ្នកប្រើប្រាស់វាយតម្លៃទៅលើសុវត្ថិភាពនៃ Web Applications របស់ពួកគេ។ សម្រាប់ Katyusha Scanner ដែលមានមុខងារ Limited Function ដាក់អោយដំណើរការនៅថ្ងៃទី 10 ខែឧសភាឆ្នាំ 2017 តម្លៃប្រហែលជា $250 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here