អ្នកស្រាវជ្រាវអះអាងថា ប្រព័ន្ធប្រតិបត្តិការ Tizen OS របស់ក្រុមហ៊ុន Samsung ពិតជាអន់ព្រោះមានកំហុសឆ្គងដល់ទៅ 27,000 Bugs!

0

អ្នកស្រាវជ្រាវម្នាក់អះអាងថាប្រព័ន្ធប្រតិបត្តិការ Tizen របស់ក្រុមហ៊ុន Samsung ដំណើរការនៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Samsung រាប់លានគ្រឿងត្រូវគេសរសេរកម្មវិធីមិនសូវល្អ (អន់) ដែលនាំអោយមានកំហុសឆ្គងកម្មវិធីចំនួន 27.000 Bugs ដែលអាចនាំឱ្យមានភាពងាយរងគ្រោះយ៉ាងងាយ។ Tizen គឺជាប្រព័ន្ធប្រតិបត្តិការ Open Source នៅលើ Linux ដែលគាំទ្រដោយក្រុមហ៊ុន Intel និងក្រុមហ៊ុន Samsung Electronics អភិវឌ្ឍតាំងពីដើមឆ្នាំ 2012 ហើយប្រព័ន្ធប្រតិបត្តិការនេះត្រូវរចនាឡើងសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន ថេប្លេត នាឡិកាឆ្លាតវៃ កាមេរ៉ា និងកុំព្យូទ័រ។ យោងតាមលោក Andrey Karpov ស្ថាបនិកនៃក្រុមហ៊ុន Verify Systems មានមូលដ្ឋាននៅប្រទេសរុស្ស៊ីបង្កើតប្រព័ន្ធកម្មវិធីវិភាគកូដ (Program Verification Systems) ដែលប្រើប្រាស់នូវ PVS-Studio និង code analyzer tool មួយឋិតថេរសម្រាប់ជួយអ្នកសរសេរកម្មវិធីស្វែងរក និងកែកំហុសក្នុងកូដរបស់ពួកគេ។ ក្រុមរបស់គាត់រកឃើញកំហុសឆ្គងរាប់រយនៅក្នុងគម្រោងប្រព័ន្ធប្រតិបត្តិការ Tizen OS តាមរយៈការប្រើប្រាស់ PVS-Studio ។ ប្រព័ន្ធប្រតិបត្តិការ Tizen របស់ក្រុមហ៊ុន Samsung សរសេរនៅក្នុងភាសា C / C ++ បច្ចុប្បន្នមានកូដចំនួន 72,5 លាន Lines ដែលក្រុមរបស់លោក Karpov វិភាគលើម៉ូឌុលដោយជ្រើសរើសដោយចៃដន្យពោលគឺ 3.3% នៃគម្រោង Projects ទាំងមូល ហើយរកឃើញកំហុសជិត 900 Errors។ ក្នុងខែមេសាឆ្នាំនេះ អ្នកស្រាវជ្រាវអ៊ីស្រាអែលម្នាក់ឈ្មោះថា Amihai Neiderman ហៅប្រព័ន្ធប្រតិបត្តិការ Tizen ថាជា “កូដអាក្រក់បំផុតដែលខ្ញុំធ្លាប់បានឃើញ” បន្ទាប់ពីគាត់ពិនិត្យប្រព័ន្ធប្រតិបត្តិការនេះ ហើយបានរកឃើញថាមានភាពងាយរងគ្រោះច្រើន 40 zero-day vulnerabilities ក្នុងកូដ Tizen ។ បន្ទាប់ពីរកឃើញកំហុសជិត 10000 នៅក្នុងកូដ Tizen លោក Karpov ទាក់ទងទៅកាន់ក្រុមហ៊ុន Samsung ដើម្បីដេញថ្លៃក្នុងការលក់កម្មវិធីវិភាគ PVS Studio Software ប៉ុន្តែលោក Youil Kim មកពីក្រុមហ៊ុន Samsung បដិសេធលើការផ្តល់ជូននេះ។ យោងតាមសារអេឡិចត្រូនិករវាងលោក Karpov និងលោក Kim ក្រុមហ៊ុន Samsung កំពុងប្រើបច្ចេកវិទ្យា SVACE technology (Security Vulnerabilities & Critical Errors Detector) រួចហើយដើម្បីរកមើលភាពងាយរងគ្រោះដែលមានសក្តានុពល និងកំហុសក្នុងកូដនៃកម្មវិធីដែលបង្កើតឡើងសម្រាប់ប្រព័ន្ធប្រតិបត្តិការ Tizen នេះ។ ប្រព័ន្ធប្រតិបត្តិការ Tizen ដំណើរការរួចទៅហើយនៅលើទូរទស្សន៍ (Smart TV) នាឡិកា Galaxy Gear កាមេរ៉ា ផលិតផលប្រើប្រាស់ក្នុងផ្ទះជិត 30 លានគ្រឿង រួមទាំងស្មាតហ្វូនជាច្រើនទៀតដែលដាក់លក់នៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសរុស្ស៊ី ឥណ្ឌា និងបង់ក្លាដេស។

ក្រុមហ៊ុន Samsung មានគំរោងក្នុងការដំណើរការប្រព័ន្ធប្រតិបត្តិការ Tizen នៅលើស្មាតហ្វូនរបស់ខ្លួនចំនួន 10 លានគ្រឿងសម្រាប់ទីផ្សារនៅចុងឆ្នាំនេះ។ ដូច្នេះប្រសិនបើរឿងដែលអ្នកស្រាវជ្រាវរកឃើញគឺជាការពិតនោះ ក្រុមហ៊ុន Samsung គួរតែផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនទៅលើសុវត្ថិភាពនៃប្រព័ន្ធប្រតិបត្តិការ Tizen 4.0 ដែលនឹងត្រូវចេញដាក់អោយប្រើប្រាស់នៅខែកញ្ញាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here