ការណែនាំលក្ខណៈបច្ចេកទេសចំពោះមេរោគចាប់ជំរិត Petya/Petna

0

ព័ត៌មានទូទៅ

កាលពីម្សិលមិញនេះ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ​ (CamCERT)​ បានចេញសេចក្តីជូនដំណឹងអំពីការរីករាលដាលនៃមេរោគចាប់ជំរិត​ Petya​​ នៅជុំវិញពិភពលោក។ មេរោគនេះវានឹងធ្វើការវាយលុកទៅលើ Window’s Master Boot Record (MBR)​ ដែលធ្វើឲ្យប្រព័ន្ធកុំព្យូទ័រមិនដំណើរការ។

ព័ត៌មានលំអិតនៃមេរោគ

១. ការរីករាលដាលនៃមេរោគ

យោងទៅតាមក្រុមហ៊ុន​ Palo Alto Networks​ បានឲ្យដឹងថា​ មានការកត់សំគាល់ឃើញថា មេរោគនេះវាបានឆ្លងទៅលើសូហ្វវែរពន្ធដារនៅក្នុងប្រទេសអ៊ុយក្រែន​ (Tax Software) ហើយចែកចាយមេរោគ​ Petya/Petna DLL  តាមរយៈការអាប់ដេតនៅក្នុងថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៧។

២. ការតម្លើងខ្លួន (មេរោគ)​ នៅក្នុងកុំព្យូទ័រ

Petya/Petna រីករាលដាលតាមរយៈ​ DLL file​ ដែលទាមទារឲ្យមានដំណើរការពី process ផ្សេងទៀតដើម្បីធ្វើការវាយលុកចូលទៅក្នុងប្រព័ន្ធ។

បន្ទាប់ពីវាដំណើរការហើយនោះ វាបានធ្វើការកែប្រែទិន្នន័យនៅលើ​ Window’s Master Boot Record (MBR) ។ បន្ទាប់ពី reboot កុំព្យូទ័រ វានឹងបង្ហាញនូវសារបង្ហាញពីការព័ត៌មាននៃការចាប់ជម្រិត ហើយត្រូវការឲ្យជនរងគ្រោះបង់ប្រាក់ចំនួន ៣០០ដុល្លាជា BitCoin ទៅឲ្យឧក្រិដ្ឋជនដើម្បីទទួលបានឯកសាររបស់ខ្លួនមកវិញ  (decrypt)។ ក៏ប៉ុន្តែ អស័យដ្ឋានអីុម៉ែលរបស់ឧក្រិដ្ឋជនដែលប្រើប្រាស់ដើម្បីទំនាក់ទំនងត្រូវបានបិទ​ (shut down) ហើយអ្នកប្រើប្រាស់គឺមិនអាចទទួលនូវឯកសាររបស់ខ្លួនមកវិញឡើយបន្ទាប់ពីធ្វើការបង់ប្រាក់។

៣. ដំណើរការនៃមេរោគ

Petya/Petna ប្រើប្រាស់នូវ​ Management Instrumentation Command-line(WMIC) tool​ ក្នុងការបង្កើតការតភ្ជាប់ (connections) ទៅកាន់ម៉ាសីុនកុំព្យូទ័រនៅក្នុង​ local subnet ហើយព្យាយាមដំណើរការខ្លួនវាពីចម្ងាយនៅលើម៉ាសីុនកុំព្យូទ័រទាំងនោះ។

Petya/Petna ប្រើប្រាស់ EXTERNALBLUE exploit នៅលើ local subnet ដើម្បីរីករាលដាលខ្លួនវាបន្តទៅកាន់ម៉ាសីុនកុំព្យូទ័រដទៃទៀត។ ចំនុចខ្សោយនេះកើតមានបាន ដោយសារតែ SMB version 1 server​ ដែលមាននៅក្នុងជំនាន់ជាច្រើននៃប្រព័ន្ធប្រតិបត្តិការវិនដូរទទួលយក​ (accepting) នូវ crafted packets ពីអ្នកវាយប្រហារ ដែលអាចអនុញ្ញាតឲ្យមានការ ដំណើរការកូដនៅលើកុំព្យូទ័រនោះ។

Petya/Petna ធ្វើការស្កេន​បណ្តាញផ្ទៃក្នុង (local network) ដើម្បីធ្វើការវាយលុកបន្ត។ បន្ទាប់មកវានឹងធ្វើការចំលងខ្លួនវា និងដំណើរការមេរោគដោយប្រើប្រាស់​ PSEXEC ។

ប្រព័ន្ធដែលទទួលរងផលប៉ៈពាល់

  • Windows 10
  • Windows RT 8.1
  • Windows 8.1
  • Windows 7
  • Windows XP
  • Windows Vista
  • Windows Server 2016
  • Windows Server 2012 and Windows Server 2012 R2
  • Windows Server 2008 and Windows Server 2008 R2

អនុសាសន៍ណែនាំ

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រសូមធ្វើការណែនាំចំនុចដូចខាងក្រោមដើម្បីសុវត្ថិភាពប្រព័ន្ធរបស់អ្នកៈ

  • សូមធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការរបស់អ្នកឲ្យដល់ជំនាន់ចុងក្រោយ ជាពិសេសនោះគឺ MS17-010
  • អាប់ដេតកម្មវិធី​ Anti-virus របស់អ្នក
  • ធ្វើការថតចំលងទុក (full backup)  ហើយទុកដាច់ដោយឡែក​មិនភ្ជាប់ជាមួយបណ្តាញ​ (offline)
  • បិទការតភ្ជាប់ចូលទៅក្នងកុំព្យូទ័រលើ​ TCP Port 445
  • បិទចោលនូវ  services ណាដែលអ្នកមិនត្រូវការ
  • ឃ្លាំមើលទៅលើប្រព័ន្ធរបស់អ្នកដើម្បីរកមើលការសង្ស័យចំពោះសិទ្ធអ្នកប្រើប្រាស់

LEAVE A REPLY

Please enter your comment!
Please enter your name here