យោងតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះតាមរយៈ Bloomberg សេតវិមាន (White House) ពិតជាមានការព្រួយបារម្ភអំពីការបែកធ្លាយនៃព័ត៌មានរបស់ខ្លួនទៅកាន់អ្នកសារព័ត៌មាន និងរដ្ឋាភិបាលបរទេស ហើយបុគ្គលិកដែលធ្វើការនៅសេតវិមានប្រហែលជាមិនអនុញ្ញាតឱ្យប្រើប្រាស់នូវទូរស័ព្ទដៃផ្ទាល់ខ្លួននៅក្នុងការទំនាក់ទំនងនោះទេ។ ខណៈពេលដែលលោកប្រធានាធិបតី Trump សង្ឃឹមថា ការហាមឃាត់នេះនឹងបញ្ចប់នូវការលេចធ្លាយព័ត៌មានពិតមែន ហើយវាក៏ជាស្ថានភាពមួយដ៏លំបាកផងដែរសម្រាប់បុគ្គលិកនៅសេតវិមានក្នុងការទំនាក់ទំនងជាមួយនឹងគ្រួសារក្នុងអំឡុងពេលនៃម៉ោងធ្វើការនោះ។
បុគ្គលិកម្នាក់ (អនាមិក) និយាយថា វាមានទូរស័ព្ទផ្ទាល់ខ្លួនច្រើនពេកដែលភ្ជាប់ទៅកាន់ Wireless Network នៅសេតវិមាន ហើយវាមិនមែនជាទូរស័ព្ទដែលផ្តល់ដោយសេតវិមានក្នុងការបំពេញការងារពាក់ព័ន្ធជាមួយនឹងការ Calls នោះទេ ទូរស័ព្ទដៃផ្ទាល់ខ្លួនទាំងនេះមិនមានសុវត្ថិភាពនោះទេ។ នៅក្នុងរឿងនៃការហាមទៅលើការប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ខ្លួននៅសេតវិមាននេះគឺដោយសារតែលោក John Kelly ប្រធានផ្នែកបុគ្គលិកទទួលរងនូវការវាយប្រហារទៅលើទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់គាត់កាលពីដើមឆ្នាំនេះដោយ Hackers ។ សំណើរនៃការហាមនេះនៅមិនទាន់អនុម័តនៅឡើយទេ។
សម្រាប់ទូរស័ព្ទនៅសេតវិមានមិនអាចធ្វើការផ្ញើរសារបាននោះទេដែលបុគ្គលិកជាច្រើនក៏ប្រើប្រាស់ទូរស័ព្ទដៃរបស់ខ្លួនសម្រាប់ធ្វើការទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារនៅផ្ទះវិញ។ ទូរស័ព្ទទាំងនេះក៏ធ្វើការបិទទៅលើការចូឡទៅកាន់គេហទំព័រមួយចំនួនដូចជា Gmail ផងដែរ។ វាមានន័យថា ប្រសិនបើទូរស័ព្ទផ្ទាល់ខ្លួនទាំងនេះត្រូវហាមប្រាមការប្រើប្រាស់ដោយសេតវិមាននោះ ពួកគេនៅតែមិនអាចធ្វើការឆែកមើលនូវអ៊ីម៉ែលផ្ទាល់ខ្លួនបាននោះទេនៅក្នុងអំឡុងពេលនៃម៉ោងធ្វើការ។
ក្រៅពីការមិនអាចធ្វើការផ្ញើសារ និងការអ៊ីម៉ែលទៅកាន់ក្រុមគ្រួសារនៅក្នុងអំឡុងពេលធ្វើការនេះ វាក៏មានការព្រួយបារម្ភថាបុគ្គលិកនឹងប្រើប្រាស់ទូរស័ព្ទរបស់សេតវិមានខលទៅកាន់ផ្ទះហើយនេះគឺជាការព្រួយបារម្ភមួយថាបុគ្គលិកប្រើប្រាស់ថវិកានៃការចំណាយរបស់រដ្ឋាភិបាលសម្រាប់ផលចំណេញផ្ទាល់ខ្លួនទៅវិញ។ បន្ថែមពីនេះទៀត ការថតសំឡេងរបស់រដ្ឋាភិបាលនៅក្នុងការទំនាក់ទំនងតាមរយៈតាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួននេះក៏ជាបញ្ហាមួយទៀតផងដែរ។
នៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិននោះ បុគ្គលិកជាច្រើននៅសេតវិមានត្រូវគេផ្តល់ឱ្យនូវទូរស័ព្ទធម្មតា ឬទូរស័ព្ទផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ផងដែរនៅក្នុងករណីដែលទូរស័ព្ទរបស់ពួកគេត្រូវបានហេគ។ រឿងនេះស្តាប់មើលទៅពិតជាគួរឱ្យភ័យខ្លាច ប៉ុន្តែមន្រ្តីនៅសេតវិមានជឿជាក់ថា បន្ទាប់ពីការហេគទៅលើទូរស័ព្ទរបស់ប្រធានបុគ្គលិកលោក Kellyរួចមក វាមានការព្រួយបារម្ភទៅលើមន្រ្តីរដ្ឋបាលដែលបារម្ភថា រដ្ឋាភិបាលបរទេសអាចទទួលបានព័ត៌មានជាច្រើនតាមរយៈការចូលដំណើរការទូរស័ព្ទនេះ៕
