សូមបើកមុខងារថ្មី “Advanced Protection” របស់ Google ប្រសិនបើអ្នកមិនចង់ឱ្យគេហេគ

0

វាពិតជារឿងដ៏ល្អមែនទែននៅពេលដែលយើងស្វែងយល់អំពី Cybersecurity ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ផ្តល់នូវមុខងារកម្រិតខ្ពស់ជាច្រើនដូចជា Login Alerts និង 2-Factor Authentication ដើម្បីការពារនូវគណនី Google ប្រកបដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកមានការភ័យព្រួយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែបង្ហាញនុវមុខងារការពារថ្មីមួយទៀតឈ្មោះថា “Advanced Protection” ដែលកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលជាប្រឈមមុខជាគោលដៅខ្ពស់នៃការវាយប្រហារនៅលើអនឡាញដើម្បីការពារគណនី Google របស់ពួកគេ។ ក្រុមហ៊ុន Google បញ្ជាក់នៅថ្ងៃអង្គរនៅលើប្លុករបស់ខ្លួនថា “យើងចាប់ផ្តើមដំណើរការមុខនេះដោយសារតែអ្នកប្រើប្រាស់មួយចំនួនប្រឈមមុខទៅនឹងការវាយប្រហារនៅលើអនឡាញ។ ជាក់ស្តែង បុគ្គលិករៀបចំការបោះឆ្នោតសម្រាប់ពេលខាងមុខ អ្នកសារព័ត៌មានដែលត្រូវការការពារទិន្នន័យ ឬទំនាក់ទំនងដែលទទួលការរំលោភបំពាន។” បើទោះបីជាហេគឃ័រលួចបានលេខសម្ងាត់ដោយប្រើប្រាស់ការវាយប្រហារ Advanced Phishing Attacks, Zero-Day Exploits ឬ Spyware និងព្យាយាមចូលទៅដំណើរការនូវគណនី Google Account របស់អ្នកនោះ ពួកគេមិនអាចចូលទៅប្រើប្រាស់គណនីនេះបាននោះទេ។ ដើម្បីបើកដំណើរការមុខងារ Advanced Protection របស់ Google លោកអ្នកត្រូវការ 2-Physical Security Keys ដែលធ្វើការជាមួយនឹង FIDO Universal 2nd Factor (U2F) ដែលផ្តល់នូវ Hardwared-Based 2-Factor Authentication ដោយមិនទាមទារលេខកូដតាមរយៈ SMS ឬ Emails នោះទេ។

Advanced Protection របស់ Google ផ្តល់មុខងារសំខាន់ 3 ដើម្បីរក្សាគណនីរបស់អ្នកប្រកបដោយសុវត្ថិភាព

— Physical Security Key: ការ Sign In ចូលទៅក្នុងគណនីរបស់អ្នកដោយទាមទារនូវ U2F security key ការពារមនុស្សផ្សេងទៀតពីការ Login ចូលទៅក្នុងគណនីរបស់អ្នក

— Limit data access & sharing: ការបើកមុខងារនេះអនុញ្ញាតឱ្យ Google Apps អាចចូលទៅដំណើរការគណនីរបស់អ្នកចាប់ពីពេលនេះ

— Blocking fraudulent account access: ប្រសិនបើអ្នកបាត់នូវលេខសម្ងាត់ U2F security key ដំណើរការនៃ Account Recovery នឹងពាក់ព័ន្ធនូវជំហានជាច្រើនរួមបញ្ចូលទាំងការ Reviews បន្ថែមទៅលើព័ត៌មានលម្អិតអំពីអ្វីថាតើហេតុអ្វីអ្នកមិនអាចចូលទៅដំណើរការគណនីរបស់អ្នកដើម្បីការពារការចូលទៅគណនី។

Advanced Protection គឺជាមុខងារដែលមិនត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែវាត្រូវបង្កើតឡើងសម្រាប់មនុស្សមួយចំនួនដូចជាអ្នកសារព័ត៌មាន មន្ត្រីរដ្ឋាភិបាល និងសកម្មជនដែលអាចប្រឈមមុខខ្ពស់ទៅនឹងគោលដៅនៃការហេគ ហើយវាក៏ជាការការពារទៅលើ Email ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here