សហរដ្ឋអាមេរិកជឿជាក់ថា ចារកិច្ចរបស់រុស្សីប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ Kaspersky Antivirus ដើម្បីលួចទិន្នន័យសម្ងាត់របស់ NSA

0

តើលោកអ្នកដឹងទេថា រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកហាមឃាត់ទីភ្នាក់ងារសហព័ន្ធជាច្រើនកុំឱ្យប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ Kaspersky ទៅលើការភ័យខ្លាចអំពីចារកម្មនោះ? ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានភស្តុតាងអំពីរឿងនេះនៅឡើយទេ។ អត្ថបទមួយដែលបោះពុម្ភផ្សាយដោយ WSJ អះអាងថា កុងត្រានៅក្នុងឆ្នាំ 2015 ទៅលើកម្មវិធីសន្តិសុខជាមួយក្រុមហ៊ុន​ Kaspersky Lab ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្សី។

បច្ចុប្បន្ននេះ វានៅមិនទាន់មានវិធីដែលបញ្ជាក់ថា ការអះអាងរបស់ WSJ គឺត្រឹមត្រូវប្រាកដនោះទេ ហើយរឿងនេះក៏មិនទាន់មានការបញ្ជាក់ណាមួយចេញពី Kaspersky ផងដែរ។ កុងត្រារបស់ NSA ជាមួយនឹងទីភ្នាក់ងារសហរដ្ឋអាមេរិកដែលមិនទាន់ទម្លាយអត្តសញ្ញាណត្រូវគេរាយការណ៍ថា វាមាន Cache មួយដែលអាចទាញយកព័ត៌មានចេញពីប្រព័ន្ធ System របស់រដ្ឋាភិបាលហើយបញ្ជូនវាទៅកាន់កុំព្យូទ័រផ្ទាល់ខ្លួននៅផ្ទះដែលនេះគឺជាការរំលោភបំពានយ៉ាងច្បាស់អំពីនិតិវិធីសុវត្ថិភាព។ ប្រភពអនាមិកជាច្រើនបញ្ជាក់ថា កុំព្យូទ័រដែលជាគោលដៅគឺកុំព្យូទ័រដែលប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ Kaspersky ដែលជាកម្មវិធី App ដូចគ្នាទៅនឹងអ្វីដែលនាយកដ្ឋាន Department of Homeland Security (DHS)​ ហាមប្រាមប្រព័ន្ធម៉ាស៊ីនកុំព្យូទ័រទាំងអស់របស់រដ្ឋាភិបាលដោយសារតែការព្រួយបារម្ភអំពីការភ័យខ្លាចចារកម្ម។ បើទោះបីជាវានៅមិនទាន់ច្បាស់ថាទិន្នន័យទាំងនេះត្រូវលួចក៏ដោយ ប៉ុន្តែវាមានការសង្ស័យថា កម្មវិធីកម្ចាត់មេរោគនេះធ្វើការ Upload ទៅលើ Files ដែលគួរឱ្យសង្ស័យជាច្រើននៅលើ Server របស់ក្រុមហ៊ុនខ្លួនដែលមានទីតាំងនៅក្នុងប្រទេសរុស្សី ហើយនេះគឺជាហេតុផលដែលរដ្ឋាភិបាលរបស់ប្រទេសរុស្សីអាចចូលទៅបើកមើលទិន្នន័យទាំងអស់នោះបាន។ រឿងមួយទៀតនោះគឺថាហេគឃ័ររបស់រុស្សីអាចលួចទិន្នន័យឯកជនភាពទាំងនោះតាមរយៈចំណុចខ្សោយនៅក្នុងកម្មវិធី Kaspersky Lab ដែលតម្លើងនៅលើម៉ាស៊ីនគោលដៅរបស់ជនរងគ្រោះនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here