ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft រក្សាការសម្ងាត់ថា  Bug របស់ខ្លួនអាចតាមដានទៅលើ Database ត្រូវគេហេតាំងពីឆ្នាំ 2013

0

វាមិនមែនមានតែក្រុមហ៊ុនបច្ចេកវិទ្យា Yahoo នោះទេនៅក្នុងក្រុមហ៊ុនចំនួន 500 ដែលព្យាយាមរក្សាទុកនូវទិន្នន័យសំខាន់ៗរបស់ខ្លួនកុំឱ្យមានការបែកធ្លាយ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទទួលរងគ្រោះនូវការបែកធ្លាយទិន្នន័យអស់រយៈពេលជាង 4 ឆ្នាំកន្លះមកហើយ (តាំងពីឆ្នាំ 2013) តាមរយៈក្រុមហេគឃ័រទម្លាយនូវ Bug-Reporting និង Patch-Tracking Database ប៉ុន្តែការហេគនេះនៅមិនទាន់ទម្លាយជាសាធារណៈនោះទេមកទល់ថ្ងៃនេះ។ យោងតាមអតីតបុគ្គលិក 5 នាក់របស់ក្រុមហ៊ុននេះធ្វើការសម្ភាសន៍ដាច់ដោយឡែកមួយជាមួយនឹង Reuters ដោយទម្លាយថា ការបែកធ្លាយ Database នេះត្រូវការពារក្នុងការចូលទៅដំណើរការជាជាងការប្រើប្រាស់លេខសម្ងាត់។ ហេតុការណ៍នេះត្រូវគេជឿជាក់ថាជារឿងទីពីរដែលបែកធ្លាយបន្ទាប់ពី Database ទទួលភាពងាយស្រួលរងគ្រោះតាមរយៈ Zero-Day ដែលរកឃើញដោយ Bugzilla Bug-Tracking Software របស់ Mozilla នៅក្នុងឆ្នាំ 2014 ។ ដោយព្រួយបារម្ភទៅលើក្រុមហេគឃ័រប្រើប្រាស់នូវភាពងាយរងគ្រោះដើម្បីលួចទិន្នន័យនោះដើម្បីបង្កើតការវាយប្រហារថ្មីនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក៏ធ្វើការសិក្សាទៅលើការរំលោភបំពានតាមរយៈការចូលទៅក្នុង Database ដោយហេគទៅលើ Bugs និង Patch ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Microsfot ពង្រឹងសន្តិសុខរបស់ខ្លួនបន្ទាប់ពីការហេគទៅលើស្រទាប់ការផ្ទៀងផ្ទាត់របស់ខ្លួននៅក្នុងឆ្នាំ 2013 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here