ក្រុមហ៊ុនបច្ចេកវិទ្យា Apple អនុញ្ញាតឱ្យកម្មវិធី Uber ប្រើប្រាស់នូវមុខងារមួយដែលអាចថតសកម្មភាពនៅលើអេក្រង់របស់ទូរស័ព្ទ iPhone

0

ប្រសិនបើលោកអ្នកជាអ្នកប្រើប្រាស់ទូរស័ព្ទ​ iPhone និងកម្មវិធី Uber App នោះ លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកដឹងថាកម្មវិធីនេះអាចធ្វើការថតសកម្មភាពនៅលើអេក្រង់ដោយសម្ងាត់នោះ។ អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព Will Strafach ទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple អនុញ្ញាតឱ្យដំណើរការកម្មវិធី Uber ដែលភ្ជាប់ជាមួយនឹងការប្រើប្រាស់ API ថ្មីដែលអាចថតសកម្មភាពនៅលើអេក្រង់បានដើម្បីពង្រឹងនូវសមត្ថភាពប្រើប្រាស់នៃកម្មវិធី Uber នៅលើនាឡិកា Apple Watch ។

សម្រាប់ការប្រើប្រាស់ API (Screen Recording) នេះអនុញ្ញាតឱ្យកម្មវិធី Uber App ថតជាប់នូវព័ត៌មានអេក្រង់របស់អ្នកប្រើប្រាស់បើទោះបីជាកម្មវិធីនេះបិទក៏ដោយ ហើយកម្មវិធី Uber អាចចូលទៅបើកនូវព័ត៌មានផ្ទាល់ខ្លួនចេញពីអេក្រង់របស់ទូរស័ព្ទ iPhone ផងដែរ។ តើអាចទេប្រសិនបើហេគឃ័រចាប់ផ្តើមហេគទៅលើកម្មវិធី Uber App នោះទិន្នន័យទាំងអស់ពិតជាត្រូវទម្លាយជាក់ជាមិនខាន។

ចំពោះការ Upgrades ទៅលើនាឡិកា Apple Watch និងកម្មវិធី Uber App ក្រុមហ៊ុនមិនត្រូវការការអនុញ្ញាតទៀតពីអ្នកប្រើប្រាស់នោះទេ។ ស្ទើរតែគ្រប់កម្មវិធីជាច្រើនរបស់ទូរស័ព្ទ iPhone អនុញ្ញាតនូវមុខងារផ្សេងៗដូចជាការបើកកាមេរ៉ា ឬ Apple Pay នៅលើ iPhones និង​ iPads ហើយវាក៏អាចប្រើប្រាស់នៅលើ Apple Watch​បានថែមទៀត។ យ៉ាងណាមិញ ក្រុមហ៊ុន​Apple នៅមិនទាន់ឆ្លើយតបចំពោះរឿងនេះនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here