តើលោកអ្នកនៅចាំ BlueBorne ទេ? នៅក្នុងការវាយប្រហារទៅលើប្រព័ន្ធ Bluetooth បណ្តាលឱ្យរងគ្រោះទៅលើឧបករណ៍ដំណើរការ Android, iOS, Windows និង Linux ចំនួនរាប់លានដែលប្រើប្រាស់នូវ AI Voice Activated Personal Assistant រួមមានទាំង Google Home និង Amazon Echo ផងដែរ។ តាមរយៈការរកឃើញនៅក្នុងពេលថ្មីៗនេះ សម្រាប់ឧបករណ៍ឆ្លាតវៃ IoT ដែលមានការ Update តិចតួចនោះគឺងាយរងគ្រោះដោយការវាយប្រហារ BlueBorne ។
BlueBorne គឺជាឈ្មោះនៃការវាយប្រហារទៅលើឧបករណ៍ងាយរងគ្រោះដែលប្រើប្រាស់ Bluetooth ចំនួន 8 ដើម្បីធ្វើការដំណើរការនូវកូដមេរោគ ការលួចនូវព័ត៌មានចាំបាច់ ការគ្រប់គ្រងទៅលើការបញ្ជា និងការវាយប្រហារប្រភេទ man-in-the-middle attacks ផងដែរ។ ការវាយប្រហារនៅលើ BlueBorne មិនទាមទារឱ្យអ្នកប្រើប្រាស់ចុចនៅលើ Link ឬបើក File អ្វីនោះទេ។ ការវាយប្រហារនេះកើតឡើងតាមរយៈការគ្រប់គ្រងទៅលើ Bluetooth មួយហើយវានឹងឆ្លងទៅកាន់ឧបករណ៍ទាំងអស់ដែលប្រើប្រាស់ Network ដូចគ្នានោះ។
គួរបញ្ជាក់ផងដែរថា វាមានឧបករណ៍ច្រើនជាង 5 ពាន់លានគ្រឿងដែលនៅមិនទាន់ធ្វើការ Unpatched ហើយវាជាឱកាសសម្រាប់ឱ្យហេគឃ័រវាយប្រហារបានផងដែរ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែក IoT ឈ្មោះថា Armis រកឃើញថា Amazon Echo និង Google Home ប្រមាណជា 20 លានគ្រឿងអាចនឹងទទួលការវាយប្រហារតាមរយៈ BlueBorne នេះ។ នៅក្នុងនោះ Amazon Echo ចំនួនប្រហែលជា 15 លានគ្រឿង និង Google Home ចំនួន 5 លានគ្រឿងនៅជុំវិញពិភពលោកអាចរងគ្រោះពីការវាយប្រហារ BlueBorne ។ ឥឡូវនេះ ក្រុមហ៊ន Amazon និងGoogle ក៏បញ្ចេញនូវ Patches និងការ Updates សម្រាប់ឧបករណ៍ Amazon Echo និង Google Home ផងដែរដើម្បីដោះស្រាយទៅលើការវាយប្រហារ BlueBorne នេះ៕