រយៈពេលជាង 2 ខែមកនេះក្រោយការបែកធ្លាយនូវព័ត៌មានលម្អិតនៃគម្រោង CIA Hacking Tools នៅក្នុង Vault 7 Series នៅថ្ងៃនេះ WikiLeaks ប្រកាសបង្ហាញនូវ Vault 8 Series ដែលនឹងទម្លាយនូវ Source Codes និងព័ត៌មានអំពីរចនាសម្ព័ន្ធដែលអភិវឌ្ឍដោយ CIA Hackers ផងដែរ។ នៅក្នុងការទម្លាយរបស់ Vault 8 Series នេះស្ថិតនៅក្នុងគម្រោងនៃ Project Hive ដែលជាប្រព័ន្ធមួយសម្រាប់គ្រប់គ្រងទៅលើប្រព័ន្ធ Malware Control System ។
នៅក្នុងខែមេសា ឆ្នាំនេះ WikiLeaks ទម្លាយនូវព័ត៌មានសង្ខេបមួយអំពីគម្រោងរបស់ Project Hive ទម្លាយថា គម្រោងនេះគឺជាប្រព័ន្ធ command-and-control server (malware control system) កម្រិតខ្ពស់ដែលអាចទំនាក់ទំនងជាមួយនឹង Malware ក្នុងការបញ្ជូននូវ Commands ដើម្បីប្រតិបត្តិនូវការងារជាក់លាក់ទៅលើគោលដៅជាច្រើន និងការទទួលព័ត៌មានចេញពីម៉ាស៊ីនគោលដៅថែមទៀត។ HIVE គឺជារចនាសម្ព័ន្ធមួយដើម្បីធ្វើការទំនាក់ទំនងនៅលើគេហទំព័រក្លែងក្លាយតាមរយៈ Virtual Private Network (VPN) ។ នៅក្នុងដ្យាក្រាមនេះ Malware ត្រូវបញ្ចូនឆ្លងកាត់នៅលើគេហទំព័រក្លែងក្លាយដំណើរការនៅលើ VPS (Virtual Private Server) នៅក្នុង Web Browser ។
នៅក្នុង Source Code នៅក្នុងឯកសាររបស់ Vault 8 Series ផ្ទុកនូវកម្មវិធី Software ដែលរចនាឡើងសម្រាប់ដំណើរការនៅលើ Servers គ្រប់គ្រងដោយ CIA ៕
