សហរដ្ឋអាមេរិកកំណត់បានមន្រ្តីរដ្ឋាភិបាលរុស្សី 6 នាក់ពាក់ព័ន្ធទៅនឹងការហេគប្រព័ន្ធគណៈកម្មាធិជាតិប្រជាធិបតេយ្យ (DNC)

0

 

នាយកដ្ឋាននៃក្រសួងយុត្តិធម៌ (DoJ) របស់សហរដ្ឋអាមេរិករាយការណ៍ថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទៅលើមន្រ្តីរដ្ឋាភិបាលរបស់រុស្សីចំនួន 6 នាក់ពាក់ព័ន្ធទៅនឹងការហេគប្រព័ន្ធគណៈកម្មាធិជាតិប្រជាធិបតេយ្យ (DNC) និងការទម្លាយព័ត៌មាននៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ 2016 ។ នៅដើមឆ្នាំនេះ ទីភ្នាក់ងារជាច្រើនរបស់សហរដ្ឋអាមេរិកសង្ខេបថា រដ្ឋាភិបាលរបស់ប្រទេសរុស្សីស្ថិតនៅពីក្រោយខ្នងនៃការហេគ និងការទម្លាយព័ត៌មាននៃអ៊ីម៉ែលរបស់គណៈកម្មាធិជាតិប្រជាធិបតេយ្យ (DNC) ដើម្បីជួយឱ្យលោក Donald Trump ឈ្នះឆ្នោតក្នុងឆ្នាំ 2016 ។

ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិកជឿជាក់ថា មន្រ្តីរដ្ឋាភិបាលរាប់សិបនាក់ទៀតក៏ពាក់ព័ន្ធទៅនឹងការហេគទៅលើប្រព័ន្ធគណៈកម្មាធិជាតិប្រជាធិបតេយ្យ (DNC) ហើយនេះគឺជាការបញ្ជារបស់ប្រធានាធិបតីនៃប្រទេសរុស្សី Vladimir Putin ផ្ទាល់តែម្តង។ នៅក្នុងការហេគទៅលើប្រព័ន្ធគណៈកម្មាធិជាតិប្រជាធិបតេយ្យ (DNC) កាលពីឆ្នាំមុននេះទម្លាយនូវអ៊ីម៉ែលជាច្រើនរួមមានអ៊ីម៉ែលរបស់លោកស្រី Hillary Clinton បែកធ្លាយនៅលើគេហទំព័រ WikiLeaks ផងដែរ។ នៅក្នុងការហេគនេះ FireEye បញ្ជាក់ថា ក្រុមនេះប្រើប្រាស់ Tools និងបច្ចេកទេសនៅក្នុង Fancy Bear ដែលត្រូវគេស្គាល់ថាជា APT28, Sofacy, Sednit និង Pawn Storm ហើយក្រុមហេគនេះត្រូវគេដឹងថាជាក្រុមយោធាឆ្លាតវៃរុស្សី (Russian Military Intelligence) ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមីនា ឆ្នាំ 2017 នាយកដ្ឋាននៃក្រសួងយុត្តិធម៌ (DoJ) ចោទប្រកាន់ទៅលើមន្រ្តីរុស្សី 2 រូបគឺលោក Dmitry Aleksandrovich Dokuchaev និង Igor Anatolyevich Sushchin រួមជាមួយហេគឃ័រ 2 នាក់ទៀត Alexsey Alexseyevich Belan និង Karim Baratov ពាក់ព័ន្ធទៅនឹងការហេគ Yahoo ក្នុងឆ្នាំ 2014 ដែលទម្លាយគណនីអ្នកប្រើប្រាស់ Yahoo ជាង 5 លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here