ហេគឃ័រឈ្មោះ ‘LeakTheAnalyst’ ធ្លាប់អះអាងហេគទៅលើ FireEye ត្រូវចាប់ខ្លួន

0

 

តើលោកអ្នកនៅចាំឈ្មោះ Hacker ដែលទម្លាយទិន្នន័យរបស់ FireEye កាលពីចុងខែកក្កដា ឆ្នាំនេះទេ? នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​ FrieEye លោក Kevin Mandia បញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា ហេគឃ័រនេះត្រូវបានចាប់ខ្លួន និងយកទៅកាន់កន្លែងឃុំឃាំងនៅថ្ងៃព្រហស្ប៍នេះដោយក្រុមអ្នកអនុវត្តន៍ច្បាប់អន្តរជាតិនោះ។ កាលពីខែកក្កដា ហេគឃ័រដែលនៅមិនទាន់ទម្លាយឈ្មោះនៅឡើយទេនោះហេគទៅលើគណនីអនឡាញរបស់ Senior Threat Intelligence Analyst ដែលជាក្រុមហ៊ុន Cybersecurity គ្រប់គ្រងដោយក្រុមហ៊ុន FireEye ហើយហេគឃ័រនេះទម្លាយទិន្នន័យដល់ទៅ 32GB ដែលជាកម្មសិទ្ធិរបស់ Peretz ។

នៅពេលនោះ ហេគឃ័រអះអាងថា គាត់ចាប់ផ្តើមទម្លាយប្រតិបត្តិការ #LeakTheAnalyst ហើយហេគឃ័រនេះអះអាងថា គាត់បានចូលទៅកាន់បណ្តាញ Networks ខាងក្នុងតាំងពីឆ្នាំ 2016 មកម្ល៉េះ។ នៅក្នុងខែសីហា ក្រុមហ៊ុន FireEye ប្រកាសថា ខ្លួនរកមិនឃើញភស្តុតាងដែលថាបណ្តាញទិន្នន័យរបស់ក្រុមហ៊ុនខ្លួនត្រូវហេគនោះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​ FireEye ប្រកាសថា ការចាប់ខ្លួនហេគឃ័រនោះគឺនៅក្នុងព្រឹត្តិការណ៍ Q3 Earnings Results Conference Call នៅថ្ងៃពុធនេះ។ យ៉ាងណាមិញ ក្រុមអ្នកអនុវត្តន៍ច្បាប់ និង FireEye មិនទាន់បញ្ជាក់អំពីឈ្មោះរបស់ហេគឃ័រ និងទីតាំងនៃហេគឃ័រដែលត្រូវចាប់ខ្លួននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here