អ្នកប្រើប្រាស់ Firefox កំពុងតែរង់ចាំទៅលើការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី Firefox 57 ដែលត្រូវគេស្គាល់ថាជា Quantum ដែលនឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី 14 ខែវិច្ឆិកាខាងមុខនេះ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពខាងមុខនេះត្រូវគេរំពឹងថានឹងបញ្ចូលនូវមុខងារមួយឈ្មោះថា Tracking Protection ដើម្បីការពារពីការលួចតាមដាននៅលើ Browsers របស់អ្នក។ អ្វីដែលសំខាន់នោះ វានឹងធ្វើការបញ្ឈប់ទៅលើគេហទំព័រក្នុងការលោតចេញនូវផ្ទាំង Loading Code សម្រាប់ធ្វើការតាមដានលោកអ្នកនៅលើវេបសាយជាច្រើនបាន។ នៅក្នុង Scripts ទាំងនេះត្រូវប្រើប្រាស់ដោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម (Advertisers) និងម្ចាស់គ្រប់គ្រងវេបសាយដែលចង់ប្រមូលនូវព័ត៌មានអ្នកចូលមើលនៅក្នុងវេបសាយ។ ទោះបីជា Firefox ផ្តល់នូវមុខងារជម្រើស Tracking Protection នៅលើជំនាន់ Firefox 57 ហើយលោកអ្នកអាចធ្វើការដំណើរការបានតាមរយៈការចូលទៅកាន់ Preferences > Privacy & Security > Tracking Protection ហើយចុចនៅលើ Always ។
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចង់បាននូវព័ត៌មានរបស់ពួកគេនោះទេ ហើយពួកគេអាចប្រើប្រាស់នូវ Browser Extensions សម្រាប់ធ្វើការ Block ទៅលើ Scripts ឬ Ads តាមរយៈកម្មវិធី Adblockers ។ អ្នកប្រើប្រាស់នឹងប្រើប្រាស់មុខងារ Tracking Protection នេះជាមួយនឹង Ad Blocker ដើម្បីការពារសុវត្ថិភាពរបស់អ្នក៕