ប្រសិនបើអ្នកចូលចិត្តលេងហ្គេម អ្នកប្រាកដជាជ្រើសរើសនូវក្តារចុចល្អបំផុតក្នុងការប្រើប្រាស់។ ប៉ុន្តែតើនឹងមានអ្វីកើតឡើងប្រសិនបើឧបករណ៍ដែលអ្នកប្រើប្រាស់ក្បត់រូបអ្នកនោះ? សម្រាប់ក្តារចុចដ៏ពេញនិយមបំផុត Mantistek GK2 Mechanical Gaming Keyboard ដែលមានគ្រាប់ Keys ចំនួន 104 គ្រាប់មានតម្លៃជិត 50 អ៊ឺរ៉ូអាចធ្វើការថតទុកនូវអ្វីដែលអ្នកកំពុងតែវាយនៅលើ Keyboard និងបញ្ជូនទៅកាន់ Servers ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba Group ។
នៅលើក្តារចុច Mantistek GK2 Mechanical Gaming Keyboard ភ្ជាប់ជាមួយនឹង Keylogger ត្រូវបានចែករំលែកនៅលើ Online Forum ជាច្រើនផងដែរ។ យោងតាម Tom’s Hardware ក្តារចុច MantisTek Keyboard ភ្ជាប់ជាមួយនឹងកម្មវិធី ‘Cloud Driver’ Software សម្រាប់ធ្វើការប្រមូលព័ត៌មានសំខាន់ៗជាច្រើនដោយសម្ងាត់ និងបញ្ជូនទៅកាន់ក្រុមហ៊ុន Alibaba ។ វានឹងធ្វើការ Screenshot ទៅលើ Plain-Text Keystrokes តាមរយៈ Keyboard នឹងធ្វើការ Upload ទៅកាន់ Server នៅក្នុងប្រទេសចិនតាមរយៈការប្រើប្រាស់ IP Address: 47.90.52.88 ។
ទោះជាយ៉ាងណាក៏ដោយ ដូចគ្នាទៅនឹង Amazon និង Google, Alibaba Group តែងតែលកនូវ Cloud Services តាមរយៈការប្រមូលនូវព័ត៌មានសំខាន់ទាំងនោះទៅកាន់ក្រុមហ៊ុន Alibaba។ សម្រាប់កម្មវិធី MantisTek Keyboard នឹងផ្ញើរនូវទិន្នន័យប្រមូលបានទៅកាន់ IP Address ចំនួន 2 គោលដៅគឺ៖
ü /cms/json/putkeyusedata.php
ü /cms/json/putuserevent.php
វិធីល្អបំផុតក្នុងការការពារទៅលើ Keyboard ពីការផ្ញើរនូវ Keystrokes ទៅកាន់ក្រុមហ៊ុន Alibaba នោះគឺត្រូវឈប់ប្រើប្រាស់ក្តារចុច Mantistek GK2 Mechanical Gaming Keyboard រហូតទាល់តែអ្នកបានលឺដំណឹងល្អពីក្រុមហ៊ុនមួយនេះថាបានដោះស្រាយបញ្ហារួចរាល់ហើយ។ ដើម្បីបិទនូវការផ្ញើរការចុចនៅលើ Keys ទៅកាន់ Alibaba Server នោះ អ្នកត្រូវបិទចោលនូវ CMS.exe តាមរយៈការបន្ថែមនូវ MantisTek Cloud Driver នៅក្នុង “Windows Defender Firewall With Advanced Security” ៕