iPhone Apps ភ្ជាប់ជាមួយ Camera Permission អាចធ្វើការថតរូបភាពជាច្រើនរបស់អ្នកដោយសម្ងាត់

0

 

តើអ្នកមានមោទនៈភាពមែនទេដែលប្រើប្រាស់ទូរស័ព្ទ iPhone នោះ? អ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរដោយសារតេទូរស័ព្ទ iPhone របស់អ្នកតែងតែផ្តល់នូវ Privacy អនុញ្ញតឱ្យអ្នកអភិវឌ្ឍកម្មវិធី iOS App Developers ធ្វើការថតរូបភាព និងការថតនូវវីដេអូ Live ដោយប្រើប្រាស់កាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយដោយសម្ងាត់បាន។ ជាក់ស្តែង កម្មវិធីជាច្រើនដូចជា Facebook, WhatsApp និង Snapchat ដើម្បីស្នើរទៅកាន់កាមេរ៉ារបស់អ្នកដើម្បីថតរូបជាមួយនឹង App តែម្តង។

លោក Krause ពន្យល់អំពីលទ្ធភាពនៃការអនុញ្ញាតកាមេរ៉ារបស់ iOS App Developers ដើម្បីធ្វើការ៖

១. ចូលទៅដំណើរការកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយរបស់អ្នក

២. ការថតរូបភាព និងការថតវីដេអូនៅគ្រប់ពេលដែលកម្មវិធីនេះបើកដំណើរការ

៣. ការ Upload ទៅលើរូបភាព និងវីដេអូដែលថតបានជាបន្តបន្ទាប់

៤. ការដំណើរការ Real-Time Face Detection ដើម្បីមើលទឹកមុខរបស់អ្នក

ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Apple ទាមទារឱ្យអ្នកប្រើប្រាស់អាចដំណើរការកម្មវិធីកាមេរ៉ាដោយសារការសុំអនុញ្ញាតជាមុននោះ វាមិនចាំបាច់បើកទៅលើ LED Light ឬការជូនសារដំណឹងអ្វីនោះទេ។

តើត្រូវធ្វើដូចម្តេចដើម្បីការពារទៅលើ Privacy របស់អ្នក?

លោក Krause ផ្តល់យោបល់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple គួរតែផ្តល់នូវវិធីថ្មីមួយទៀតក្នុងការប្រើប្រាស់កម្មវិធីកាមេរ៉ាស្ថិតនៅក្នុងរយៈពេលបណ្តោះអាសន្នមួយដោយអនុញ្ញាតឱ្យកាមេរ៉ាអាចធ្វើការថតរូបនៅក្នុងអំឡុងពេលមួយប៉ុណ្ណោះ ហើយក្រោយមកគឺត្រូវបិទមុខងារអនុញ្ញាតនេះ។ មួយវិញទៀត ក្រុមហ៊ុន Apple គួរតែផ្តល់នូវភ្លើងជូនដំណឹង ឬសារមួយទៅកាន់ទូរស័ព្ទ iPhone ដើម្បីជូនដំណឹងគ្រប់ពេលដែលអ្នកត្រូវគេលួចថត។ អ្វីដែលសំខាន់នោះ អ្នកមិនត្រូវឱ្យកម្មវិធីមេរោគឆ្លងចូលទៅក្នុងស្មាតហ្វូនរបស់អ្នកនោះទេ។ អ្នកត្រូវតែទាញយកកម្មវិធីដែលមាននៅលើ App Store តែមួយគត់ និងអាននូវយោបល់របស់អ្នកប្រើប្រាស់ជាច្រើនទៀតនៅលើកម្មវិធីនេះផងដែរ។

យោងតាម Krause សម្រាប់ពេលឥឡូវនេះ វិធីដ៏ល្អបំផុតក្នុងការការពារខ្លួនអ្នកដូចអ្វីដែលនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg និងអតីតប៉ូលិស FBI លោក James Comey ធ្វើនោះគឺបិទស្កុតនៅលើកាមេរ៉ារបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here